/5ef40195ab3ae_1593049440_medium.jpg)
- 2020-06-24 18:52:43
- បាល់ទាត់
បំបែកពងមាន់ហើយ! Martial ទើបធ្វើបាន Hat-Trick ជាលើកទីមួយនៅ PL
- 2020-06-24 18:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំបែកពងមាន់ហើយ! Martial ទើបធ្វើបាន Hat-Trick ជាលើកទីមួយនៅ PL
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Anthony Martial ទើបតែរកបាន Hat-trick ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន នៅលីគកំពូលអង់គ្លេស Premier Leauge និងជាគ្រាប់បាល់ Hat-trick លើកដំបូងសម្រាប់ក្រុមបិសាចក្រហម ក្នុងរយៈពេលជាង៧ឆ្នាំ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Ole Gunnar Solskjaer។
ក្នុងទឹកដី Old Trafford យប់មិញនេះ Man Utd បានយកឈ្នះ Sheff Utd ៣-០។ គ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Martial រកបាននៅដើមតងត់ទីមួយនាទីទី៧ ក្រោយទទួលបាល់លើកចេញពីជើង Marcus Rashford។ កីឡាករវ័យ២៤ឆ្នាំ ក៏បានបន្តបន្ថែម២គ្រាប់ទៀតនៅនាទី ៤៤ បញ្ជូនបាល់ដោយ Wan-Bissaka និងនាទី ៧៤ បញ្ជូនដោយ Rashford ជាថ្មី នាំឱ្យក្រុមបិសាចក្រហមឈរលេខរៀងទី៥ ក្នុងតារាងចំណាត់ថ្នាក់។
បីគ្រាប់របស់ Martial នេះដែរលោក Solskjaer បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា ៖«ខ្ញុំពិតជាសប្បាយចិត្តចំពោះ Anthony។ យើងបានធ្វើការជាមួយគាត់នៅប្រអប់គ្រោះថ្នាក់។ គ្រាប់ទីមួយ ខ្ញុំគិតថាជាគ្រាប់អស្ចារ្យបំផុត ជាមួយនឹងរបៀបគេបែរ និងរកអេឡង់ត្រូវ ស៊ុតបញ្ចូលទីពីបាល់ Cross របស់ Marcus។ គាត់នៅទីតាំងត្រូវច្រើនលើកច្រើនសារ។ គាត់មានទម្រង់លេងល្អវិញហើយ»។
=>ទស្សនាវីដេអូ!
គួរបញ្ជាក់ថាអតីតខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Robin van Persie ជាកីឡាករចុងក្រោយតែម្នាក់គត់របស់ United ដែលរកបាន Hat-trick ក្នុងលីគកំពូលអង់គ្លេស៕