/5ef735011c23b_1593259260_medium.jpg)
- 2020-06-27 18:00:00
- បាល់ទាត់
ក្លឹបបាល់ទាត់ Tiffy Army FC សូត្រមន្តលើករាសីមុនចាប់ផ្ដើមលីគប្រកួតវិញ
- 2020-06-27 18:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបបាល់ទាត់ Tiffy Army FC សូត្រមន្តលើករាសីមុនចាប់ផ្ដើមលីគប្រកួតវិញ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Tiffy Army FC មានទាំងមន្ត្រីក្លឹប កីឡាករ ម្សិលមិញនេះបានធ្វើពិធីសូត្រមន្តប្រោះព្រំ លើករាសីនៅឯវត្តសំរោងអណ្ដែត មុនការចាប់ផ្ដើមប្រកួតលីគជាថ្មីវិញនាខែកក្កដា ឆ្នាំ ២០២០ នេះ។
លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាមន្ត្រីការងាររបស់ក្លឹប Tiffy Army FC បានឲ្យដឹងថា ការរៀបចំពិធីសូត្រមន្តនេះឡើង ដើម្បីឱ្យក្រុមកីឡាករ សមាគមនបាល់ទាត់ កងយោធពលខេមរភូមិន្ទ ទទួលបានពរជ័យពីព្រះសង្ឃ ក៏ដូចជាការតាំងអារម្មណ៍ និងទឹកចិត្តឱ្យល្អ ស្ងៀមស្ងាត់ ត្រៀមខ្លួនសម្រាប់ការប្រកួតលីគវិញ។
ថ្នាក់ដឹកនាំក្លឹបខាងលើនេះសង្ឃឹមថាពិធីសូត្រមន្តលើកនេះបានជួយស្មារតីរបស់កីឡាករ និង ក្រុមគ្រូបង្គោលទាំងអស់ត្រៀមការប្រកួតជាច្រើនទៀតខាងមុខនេះដោយមិនភ័យខ្លាចអ្វីនោះឡើយមិនថាការមួយណាទេ។
រំលឹកដែរថា អំឡុងផ្ទុះជំងឺ COVID នេះសហព័ន្ធបាល់ទាត់កម្ពុជាបានផ្អាកសកម្មភាពក៏ដូចជាផ្អាកការប្រកួតលីគកំពូល រួមនិងពានរង្វាន់សម្ដេច ហ៊ុន សែន ផងដែរ ទើបតែប្រកាសបើកការប្រកួតជាថ្មីនៅថ្ងៃទី៥ កក្កដា ខាងមុខនេះទេ។ ក្រុមបាល់ទាត់ Tiffy Army FC នឹងត្រូវប៉ះ ណាហ្គាវើល នៅថ្ងៃទី៥ កក្កដា ២០២០ នេះតែម្ដង៕