/5f0eb2fd9fb33_1594798800_medium.jpg)
- 2020-07-15 00:56:54
- បាល់ទាត់
អ្នកអត់ឈ្មោះធ្វើតេស្តជម្រើសជាតិ U19 កុំទាន់អស់សង្ឃឹម!
- 2020-07-15 00:56:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអត់ឈ្មោះធ្វើតេស្តជម្រើសជាតិ U19 កុំទាន់អស់សង្ឃឹម!
ចន្លោះមិនឃើញ
ថ្មីៗនេះសហព័ន្ធបាល់ទាត់កម្ពុជា បានកោះហៅកីឡាករពីបណ្ដាក្លឹប ដើម្បីធ្វើតេស្តជម្រើសជាតិកម្ពុជា U19 ត្រៀមជម្រុះពានរង្វាន់ AFC U-19 Championship 2020 ហើយក្នុងនោះមានយុវជនក្លឹបភ្នំពេញក្រោន ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា សាលាបាល់ទាត់ជាតិបាទី អគ្គិសនីកម្ពុជា និងនគរបាលជាតិ សរុប៣៨នាក់។
យ៉ាងណាសម្រាប់អ្នកមិនមានឈ្មោះកុំទាន់អស់សង្ឃឹម ព្រោះកីឡាករទាំងអស់ដែលមានឈ្មោះទាំងនេះ មិនប្រាកដអាចនឹងជាប់រហូតដែរ ដ្បិតត្រូវឆ្លងកាត់ការធ្វើតេស្តសមត្ថភាពតាមដំណាក់កាល រហូតរកឃើញបញ្ជីឈ្មោះ ២៣នាក់ចុងក្រោយ។
ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការធ្វើតេស្តលើកទី១នៅពហុកីឡដ្ឋានជាតិ នាល្ងាចម្សិលមិញ លោកគ្រូ Koji Gyotoku បានឱ្យដឹងថា ៖«កីឡាករដែលគាត់នៅទីហ្នឹង យើងមិនប្រាកដថាគាត់មានឈ្មោះមករហូតទេ ព្រោះអំឡុងពេលឥឡូវរហូតដល់ការប្រកួតនៅចុងខែ១០ ខែ១១ AFC ហ្នឹងគឺនៅរយៈពេលពីរបីខែទៀត អ៊ីចឹងអំឡុងពេលហ្នឹងអាចមានកីឡាខ្លះគាត់អាចនឹងរបួស កីឡាករខ្លះក៏អាចធ្លាក់កម្លាំង កីឡាករខ្លះទៀតគាត់មានការលេងពេញលេញ គាត់ក៏មានឈ្មោះមករហូតមក អ៊ីចឹងអាចនឹងមានកីឡាករថ្មីចូល ឬអាចមានកីឡាករនៅទីនេះចេញក៏ថាបានអំឡុងពេកនេះ»។
ពេលសួរថាអំឡុងពេលកូវីដ១៩ កីឡាករខ្លះអាចនឹងធ្លាក់ទម្រង់លេង និងកម្លាំងជាដើម តើលោកគ្រូយល់យ៉ាងណា ចំពោះពួកគេក្នុងការប្រមូលផ្ដុំលើកនេះ?
លោកគ្រូបង្វឹកកជប៉ុនឆ្លើយតបថា កីឡាករមួយចំនួនរក្សាខ្លួនបានល្អ ខ្លះមិនបានល្អ កីឡាករមួយចំនួនលេងតាមចិត្តខ្លួនឯង និងមួយចំនួនទៀតធ្វើបានល្អ ដូច្នេះការវាយតម្លៃ អំពីការអភិវឌ្ឍរបស់កីឡាករ នឹងត្រូវធ្វើបន្តទៀត ដើម្បីពង្រឹងគុណភាពឱ្យកាន់តែល្អ។
ចំណែករឿងកោះហៅកីឡាករកូនកាត់ មកចូលរួមក្រុមជម្រើសជាតិ U19 ដូចប្រទេសមួយចំនួននោះ ក៏អាចនឹងកើតមានដែរ ប៉ុន្តែត្រូវមើលតាមស្ថានភាពជាក់ស្ដែង៕