/Footballs/5f5471ae4a867_1599369600_medium.jpg)
- 2020-09-05 22:23:54
- បាល់ទាត់
Man Utd , Liverpool និង Arsenal ប្រជែងយក Griezmann បន្ទាប់ពី Messi សម្រេចនៅវិញ
- 2020-09-05 22:23:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd , Liverpool និង Arsenal ប្រជែងយក Griezmann បន្ទាប់ពី Messi សម្រេចនៅវិញ
ចន្លោះមិនឃើញ
ក្រុម Manchester United , Liverpool និង Arsenal កំពុងដាក់ពាក្យស្នើទិញយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្រុម FC Barcelona ហើយ បន្ទាប់ពី Lionel Messi បន្ដស្នាក់នៅ Camp Nou ។
លោក Ronald Koeman បានប្រាប់ទៅ Griezmann ថារូបគេនឹងដើរតួសំខាន់ក្នុងក្រុម ឬតំណែងរបស់ Messi តែម្ដង នៅគ្រាដែលខ្សែប្រយុទ្ធអាហ្សង់ទីនបានស្នើសុំក្លឹបចាកចេញ។ តែបន្ទាប់ពីមានការចរចាគ្នាច្រើនមក ស្រាប់តែពេលនេះ Messi បានសម្រេចចិត្តបន្ដនៅទៀតហើយ ដូច្នេះរូបគេនឹងដើរតួជាកីឡាករសំខាន់ក្នុងក្រុមដដែល។
កត្តានេះហើយ បានជាមានក្លឹបជាច្រើនចាប់អារម្មណ៍ចរចាទិញយក Griezmann តែម្ដងទៅ។ ដោយក្នុងនោះមាន Man Utd , Liverpool និង Arsenal បានដាក់គោលដៅទិញយករូបគេ។ គេជឿថាក់ថា កីឡាករបារាំងអាចនឹងចាកចេញបាន ប្រសិនណាបើរូបគេនៅតែមិនមាននាទីលេងគ្រប់គ្រាន់ដូចរដូវកាលមុនដែរ៕