
- 2020-09-08 00:58:31
- បាល់ទាត់
James ទទួលបានថ្លៃនឿយហត់ប៉ុន្មានសម្រាប់ការផ្លាស់មកកាន់ Everton?
- 2020-09-08 00:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James ទទួលបានថ្លៃនឿយហត់ប៉ុន្មានសម្រាប់ការផ្លាស់មកកាន់ Everton?
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ James Rodriguez បានរកឃើញទ្រនំថ្មីដោយផ្លាស់មកកាន់ក្លឹប Everton ក្នុងតម្លៃខ្លួន២០លានផោន ជាមួយកុងត្រារយៈពេល២ឆ្នាំ។
James វ័យ២៩ឆ្នាំនឹងអាចបង្ហាញខ្លួនប្រកួតដំបូងឲ្យក្លឹបថ្មីលេងទល់នឹង Spurs នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ខាងមុខនេះ។ គ្រប់គ្នាប្រហែលជាដឹងហើយ Rodriguez ស្ថិតក្នុងចំណោមកីឡាករដែលមានថ្លៃនឿយហត់ខ្ពស់ក្នុងក្លឹប Real Madrid។ ក្នុងនោះគេទទួលបាន២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។
ប៉ុន្តែសម្រាប់ការផ្ទេរមកកាន់ Everton កីឡាករសញ្ជាតិកូឡំប៊ីព្រមទទួលការកាត់ប្រាក់ថ្លៃនឿយហត់និងអាចចាប់ផ្ដើមហ្វឹកហាត់ជាមួយ Everton ក្នុងពេលឆាប់ៗ។ យោងតាមប្រភព James អាចទទួលបាន១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ប៉ុន្តែក្រោយយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល គេនៅសល់ត្រឹម៩ម៉ឺនផោនក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។
សម្រាប់លក្ខខណ្ឌនេះមិនមែនសម្រាប់តែ James តែម្នាក់ទេ ពោលកីឡាករក្នុងក្រុមធំរបស់ Everton ទាំងអស់សុទ្ធតែយល់ព្រមឲ្យក្លឹបកាត់ប្រាក់ឈ្នួលតាមភាគរយដែលបានកំណត់ដូចគ្នា ក៏ព្រោះតែវិបត្តិសេដ្ឋកិច្ចរបស់ក្លឹបពេលនេះកំពុងធ្លាក់ចុះ៕