/5f576d5c8fc18_1599565140_medium.jpg)
- 2020-09-08 05:17:11
- បាល់ទាត់
Depay ទម្លាយថា មានក្លឹបធំៗចាប់អារម្មណ៍ខ្លួន ខណៈលេចឮថា Barca តាមចែចូវ
- 2020-09-08 05:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Depay ទម្លាយថា មានក្លឹបធំៗចាប់អារម្មណ៍ខ្លួន ខណៈលេចឮថា Barca តាមចែចូវ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Lyon កីឡាករ Memphis Depay បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹប Barcelona ទំនងជាចាប់អារម្មណ៍ចង់បានរូបគេ។
Depay បាននិយាយថា៖" យើងទាំងអស់គ្នាចាំតែមើលទៅ នឹងមានអ្វីពិសេសកើតឡើង។ ខ្ញុំដឹងថា Barca ទំនងជាចាប់អារម្មណ៍ចង់បានរូបខ្ញុំ តែខ្ញុំមិនទាន់អាចនិយាយបានច្រើនជាងនេះទេ។ "
ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖" ខ្ញុំនឹងទៅនិយាយជាមួយខាងក្លឹបខ្ញុំ ហើយយើងនឹងដឹងហើយ ម្យ៉ាងខ្ញុំនឹងទៅនិយាយជាមួយភ្នាក់ងារកីឡាកររបស់ខ្ញុំទៀត ព្រោះខ្ញុំអត់បានប្រាប់គាត់ពីរឿងនេះផង។ "
Depay បានមកលេងនៅក្លឹប Lyon តាំងពីឆ្នាំ២០១៦មក ដោយចូលរួមលេងបាន ១៣៩ប្រកួត និងរកគ្រាប់បាល់បាន ៥៧គ្រាប់៕