/5f7333c01c114_1601385360_medium.jpg)
- 2020-09-29 06:37:30
- បាល់ទាត់
រឿងធំហើយ! Serie A អាចនឹងផ្អាក ខណៈរកឃើញអ្នកឆ្លងកូវីដ ក្រោយចប់ការប្រកួត
- 2020-09-29 06:37:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងធំហើយ! Serie A អាចនឹងផ្អាក ខណៈរកឃើញអ្នកឆ្លងកូវីដ ក្រោយចប់ការប្រកួត
ចន្លោះមិនឃើញ
Serie A អាចនឹងត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីតាលីផ្អាកការប្រកួតចំនួន ២សប្ដាហ៍ បន្ទាប់ពីកីឡាករ និងបុគ្គលិកក្លឹប Genoa ចំនួន ១៤រូបមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។
អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង ១៤រូបខាងលើនេះត្រូវបានគេរកឃើញ ក្រោយពេលប្រកួតតទល់នឹងក្លឹប Napoli ចប់កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ។
បន្ទាប់ពីបានរកឃើញអ្នកឆ្លងជំងឺខាងលើនេះច្រើនបែបនេះ នាយកកីឡាករក្លឹប Genoa លោក Daniele Faggiano បានដាក់ពាក្យសុំផ្អាកការប្រកួតទាំងអស់។
យ៉ាងណាមិញ មកទល់នឹងពេលនេះខាងរដ្ឋាភិបាលអ៊ីតាលី ក៏ដូចជា Serie A មិនទាន់ធ្វើការសម្រេចចិត្តយ៉ាងណាទេ ដោយកំពុងតែស្វែងរកដំណោះស្រាយល្អមួយ ដើម្បីទប់ស្កាត់ជំងឺកូវីដនេះ៕