/foo/5f7937081420f_1601779440_medium.jpg)
- 2020-10-03 19:49:06
- បាល់ទាត់
Napoli មិនអាចធ្វើដំណើរទៅប្រកួតជាមួយ Juventus ឡើយ ព្រោះកូវីដ១៩
- 2020-10-03 19:49:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Napoli មិនអាចធ្វើដំណើរទៅប្រកួតជាមួយ Juventus ឡើយ ព្រោះកូវីដ១៩
ចន្លោះមិនឃើញ
ក្រុម Napoli មិនអាចធ្វើដំណើរទៅទីក្រុង Turin ដើម្បីប្រកួតជាមួយក្រុម Juventus បានឡើយ ដោយសារតែបារម្ភពីសុខភាពកីឡាករ ខ្លាចឆ្លងមេរោគ Covid-19 ។
ក្រុម Napoli និង Juventus សុទ្ធតែរកឃើញកីឡាករម្នាក់នៅសប្ដាហ៍នេះថាឆ្លងមេរោគ Covid-19 ។ ខណៈដែលក្រុម Genoa វិញ មានកីឡាករដល់ទៅ២២នាក់ទៅហើយដែលបានផ្ទុកមេរោគ Covid-19ហើយសប្ដាហ៍មុនពួកគេលេងជាមួយ Napoli នេះឯង។ កត្ដាមានការឆ្លងច្រើនក្នុងចំណោមក្លឹបនៅ Serie A នេះហើយ ទើបបានជាធ្វើឱ្យក្រុម Napoli មានក្ដីបារម្ភច្រើន និងមិនចង់ធ្វើដំណើរទៅប្រកួតជាមួយក្រុម Juventus នៅថ្ងៃអាទិត្យនេះទេ។
ពួកគេខ្លាចបង្កឱ្យមានការឆ្លងទៅគ្នាច្រើនទៀត ព្រោះទើបលេងជាមួយក្រុមដែលមានផ្ទុកមេរោគ Covid-19 ហើយ។ តែសម្រាប់ក្រុមរបស់លោក Pirlo វិញ ចង់ឱ្យមានការប្រកួតកើតឡើង ព្រោះមិនចង់ផ្អាកនាំឱ្យខាតពេលនោះទេ។ ការសម្រេចជាចុងក្រោយនឹងប្រកាសឡើងនៅពេលឆាប់ៗខាងមុខនេះ៕