
- 2020-10-09 02:20:25
- បាល់ទាត់
កែវ សុខសិលា ពន្យល់ការចាប់បាល់ ពីការស៊ុតប៉េណាល់ទីរបស់ ម៉ាត់ ណូរុន
- 2020-10-09 02:20:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ សុខសិលា ពន្យល់ការចាប់បាល់ ពីការស៊ុតប៉េណាល់ទីរបស់ ម៉ាត់ ណូរុន
ចន្លោះមិនឃើញ
កែវ សុខសិលា អ្នកចាំទីរបស់ក្រុមវិសាខាបានចាប់បាល់យ៉ាងល្អ ពីការស៊ុតបាល់កាត់សេចក្ដី ១១ ម៉ែត្រ គ្រាប់បាល់ដំបូងរបស់ ម៉ាត់ ណូរុន ដើម្បីជួយ ក្រុមរបស់ខ្លួនឲ្យឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយពាន Hun Sen Cup 2020 កាលពីម្សិលមិញនេះនៅទីលាន របស់វិសាខា។
អតីតអ្នកចាំទីរបស់ភ្នំពេញក្រោនរូបនេះបាននិយាយថា «និយាយទៅបង! មុនការប្រកួតហ្នឹង តាមពិតទៅពួកខ្ញុំបានមើលវីដេអូរបស់ពួកគាត់ច្រើន ហើយបានអនុវត្តន៍ផ្ទាល់ទៀត។ ចឹងទៅ ពួកខ្ញុំបានយល់ដឹងច្រើន ពីពួកគាត់ (បឹងកេត) »។
សិលា បានជួយសង្គ្រោះបាល់មួយគ្រាប់នោះយ៉ាងល្អ ដើម្បីជួយ វិសាខា ឲ្យឈ្នះការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រដោយលទ្ធផល ៤-៣ ក្រោយស្មើគ្នាទាំងពីរជើង ៤-៤។ វិសាខា នឹងលេងតទល់ជាមួយខេត្ត ព្រៃវែង ក្នុងវគ្គ ៤ ក្រុមចុងក្រោយនៃពានរង្វាន់ខាងលើ ស្របពេលក្រុម ភ្នំពេញក្រោន នឹងប៉ះ ណាហ្គាវើល ៕