
- 2020-11-15 19:34:29
- បាល់ទាត់
កុម្ភៈ ធ្វើរឿងបីយ៉ាងនេះដូច Ronaldo ទើបអាចលេងល្អទាំងវ័យជ្រេ
- 2020-11-15 19:34:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុម្ភៈ ធ្វើរឿងបីយ៉ាងនេះដូច Ronaldo ទើបអាចលេងល្អទាំងវ័យជ្រេ
ចន្លោះមិនឃើញ
ប្រធានក្រុមរបស់ណាហ្គាវើល គួច សុកុម្ភៈ បានធ្វើរឿងទាំងបីយ៉ាងនេះ ដូចគ្នានឹងកំពូលកីឡាករបាល់ទាត់ Ronaldo ដែលមានវ័យ ៣៥ ឆ្នាំ។
បើមើលទៅលើទ្រង់លេងរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ គេនៅតែធ្វើបានល្អទោះវ័យហាក់ជ្រេបន្តិចហើយក្ដី។ អ្វីដែលជាការចាប់អារម្មណ៍ ខ្សែប្រយុទ្ធរូបនេះមិនផឹកស្រា មិនជក់បារី និងជាកីឡាករដែលតែងទៅដល់ទីលានហ្វឹកហាត់មុនគេ ព្រមទាំងប្រឹងប្រែងហ្វឹកហាត់ផងដែរ។
យ៉ាងណាបើនិយាយពី គួច សុកុម្ភៈ គឺដូចគ្នា គេមិនចេះជក់បារី មិនផឹកស្រា និងតែងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។ នេះជាការប្រាប់ឲ្យដឹងពីកីឡាករដែលមានដើមកំណើតមកពីខេត្តកំពង់ធំ។ ខ្សែបម្រើរូបនេះបានជាប់ជម្រើសជាតិដំបូង នៅឆ្នាំ២០០៦ ខណៈដែលចូលលេងបាល់ដំបូងនៅឆ្នាំ២០០២ ឲ្យខេត្តកំពង់ធំ ។ បច្ចុប្បន្នអតីតប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះមានវ័យ ៣៣ ឆ្នាំហើយ ប៉ុន្តែនៅតែមានសមត្ថភាពលេងល្អនៅលើទីលានជាមួយក្រុម ណាហ្គាវើល របស់គេ៕