/Football(37)/5fb5c9da4d37a_1605749160_medium.jpg)
- 2020-11-18 18:35:52
- បាល់ទាត់
Foden ថា២គ្រាប់យប់មិញ គឺជាការលុបលាងកំហុសដែលកើតឡើងលើកមុន
- 2020-11-18 18:35:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foden ថា២គ្រាប់យប់មិញ គឺជាការលុបលាងកំហុសដែលកើតឡើងលើកមុន
ចន្លោះមិនឃើញ
Phil Foden រកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែលក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះលើក្រុមអ៊ីស្លង់ក្នុងលទ្ធផល ៤-០ ពានរង្វាន់ UEFA Nations League។
ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Man City ខាងលើនេះ ទើបមានឱកាសបានចូលលេងឱ្យក្រុមអង់គ្លេសវិញ បន្ទាប់ពីរូបគេជាមួយមិត្តរួមក្រុម Greenwood ត្រូវបានលោក Gareth Southgate ដកឈ្មោះចេញពីបញ្ជីឈ្មោះ ចំពោះរឿងនាំស្រីឡើងសណ្ឋាគារ។ យ៉ាងណាមិញ ចំពោះការត្រលប់មកវិញនេះ កីឡាករវ័យ២០ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពរបស់ខ្លួនល្អមែនទែន រកបាន២គ្រាប់ម្នាក់ឯណោះក្នុងការប្រកួតនៅយប់មិញ។
ក្រោយពីរកបាន២គ្រាប់នេះហើយ Foden បាននិយាយថា៖ “រឿងហេតុលើកមុននោះ វាជារឿងដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ នេះជាពេលវេលាដែលយើងត្រូវទុកចិត្តលើអ្នកចាត់ការយើង ហើយគាត់បានផ្ដល់ឱកាសឱ្យខ្ញុំត្រលប់មកវិញ។ ខ្ញុំពិតជាអរគុណគាត់និង២គ្រាប់យប់នេះគឺដើម្បីលុបលាងកំហុសដែលកើតឡើងលើកមុន”៕