• 2020-12-11 00:49:30
  • បាល់ទាត់

ក្ដៅ​ៗ ​CEO ​​ណាហ្គាវើល ​ផ្ដល់​ថវិកា​៥​លាន​ដុល្លារ ​ឱ្យ​កម្ពុជា​ទិញ​វ៉ាក់សាំង​កូវីដ​១៩​

  • 2020-12-11 00:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​លិខិត​ថ្លែង​អំណរគុណ​ដល់​លោក Tan Sri Dato' Dr. Chen Lip Keong ​ដែល​បាន​ផ្ដល់​ថវិការ​ចំនួន​៥​លាន​ដុល្លារ​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​១៩ ចាក់ឱ្យប្រជាជនកម្ពុជា។

​សូម​បញ្ជាក់​ថា​លោក Tan Sri Dato' Dr. Chen Lip Keong ​នេះ​គឺ​ជា​ស្ថាបនិក​របស់​ណាហ្គាវើល។ លោក​ជា​មហាសេដ្ឋី​ជនជាតិ​ម៉ាឡេស៊ី ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ជា​យូរ​មក​ហើយ​ដែរ។ ក្នុង​លិខិត​សម្ដេច​តេជោ បាន​បញ្ជាក់​ថា​នេះ​ជា​តម្លៃ​ដែល​មិន​អាច​​កាត់​ថ្លៃ​បាន​ឡើយ និង​ត្រូវ​ចង់​ចាំ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ៕​

បើយោងតាម forbes.com បញ្ជាក់ថា នៅឆ្នំា ២០២០នេះ លោក ​Tan Sri ​ជា​អ្នក​វិនិយោគ​ជនជាតិម៉ាឡេស៊ីដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​បង្កើត​កាស៊ីណូ​ស្រប​ច្បាប់។ ​ក្រោយ​ពី​ពេល​នោះ​មក​ ជំនួញ​របស់​លោក​កាន់​តែ​ជោគជ័យ ​រហូត​ដល់​បច្ចុប្បន្ន​នេះ​លោក​ជា​សេដ្ឋី​មាន​ជាង​គេ​បំផុត​លំដាប់​ទី​៤នៅ​ប្រទេស​ម៉ាឡេស៊ី។ ទ្រព្យ​សម្បត្តិ​ដែល​គិត​ត្រឹម​ដើម​ឆ្នាំ​២០២០​នេះ ​មាន​៤,៤ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់