/5fdb51a1d15ad_1608208800_medium.jpg)
- 2020-12-17 05:43:16
- បាល់ទាត់
Griezmann ចងសក់ទីទុយក្នុងប្រកួតប៉ះ Sociedad ផ្អើលអស់បណ្ដាញសង្គម
- 2020-12-17 05:43:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Griezmann ចងសក់ទីទុយក្នុងប្រកួតប៉ះ Sociedad ផ្អើលអស់បណ្ដាញសង្គម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបារាំង Antoine Griezmann បានបង្ហាញនូវម៉ូដសក់ថ្មី ដោយចងតាមបែបសក់ទីទុយ ចងទៅក្រោយ អំឡុងប្រកួតរវាង Barcelona និងក្លឹប Real Sociedad។
បណ្ដាញសង្គម ក៏ដូចជាសារព័ត៌មានបាល់ទាត់នានា បានធ្វើការចាប់អារម្មណ៍ទៅនឹងម៉ូដសក់របស់តារាបាល់ទាត់បារាំងមួយ។ ក្នុងនោះដែរ គេក៏សង្កេតឃើញទំព័រ Twitter របស់ La Liga ធ្វើការបង្ហោះវីដេអូហ្វឹកហាត់របស់ Griezmann ជាមួយនឹងសក់ក្រងទីទុយ។
ជាមួយនឹងសក់ថ្មីនេះ Griezmann មិនសូវមានសំណាងសោះនៅក្នុងប្រកួតប៉ះនឹង Sociedad ដោយកីឡាកររូបស៊ុតបុកហ្វូតូម្ដង ហើយខកខានឱកាសមាសម្ដងទៀត ដោយបាល់ធ្លាក់ទៅលើដៃអ្នកចាំទី។
យ៉ាងណាមិញ កីឡាកររូបនេះបានជួយទប់ការពារមិនឲ្យ Barca របូត ២គ្រាប់ ពីឱកាសល្អៗរបស់ Sociedad។ ការប្រកួតរវាង Barcelona និង Sociedad បញ្ចប់ទៅក្នុងលទ្ធផល ២-១៕
New look for @AntoGriezmann! ✂️#BarçaRealSociedad pic.twitter.com/hKpkP79JWq
— LaLiga English (@LaLigaEN) December 16, 2020