/6000284f1b65e_1610623020_medium.jpg)
- 2021-01-14 04:24:11
- បាល់ទាត់
ច្បាស់ការ៖ Modric ប្រហែលជានៅបន្តកុងត្រាជាមួយ Real Madrid ជាច្រើនឆ្នាំទៀត
- 2021-01-14 04:24:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការ៖ Modric ប្រហែលជានៅបន្តកុងត្រាជាមួយ Real Madrid ជាច្រើនឆ្នាំទៀត
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Real Madrid កីឡាករ Luka Modric បាននិយាយកាលពីពេលថ្មីៗនេះថា ការពិភាក្សាក្នុងការបន្តកុងត្រាទៅមុខទៀតជាមួយក្លឹប គឺកំពុងឆ្ពោះទៅរកលទ្ធផលវិជ្ជមានហើយក្នុងពេលនេះ។
Luka បាននិយាយថា៖" ខ្ញុំបានទៅនិយាយជាមួយ Real រឿងធ្វើកុងត្រាថ្មីកាលពីពេលថ្មីៗនេះ។ ក្រោយពីពិភាក្សាគ្នា ខ្ញុំក៏ទទួលបានលទ្ធផលវិជ្ជមានពីក្លឹប "។
កីឡាករខាងលើបន្តថា៖" បានដឹងដូច្នេះភ្លាម ខ្ញុំសប្បាយយ៉ាងខ្លាំងព្រោះនេះជាអ្វី ដែលខ្ញុំចង់បាន យ៉ាងណាក៏ដោយ ខ្ញុំមិនទាន់អាចនិយាយអ្វីឲ្យលើសពីនេះទេ "។
គួរបញ្ជាក់ផងដែរថា បើតាមកុងត្រាជាមួយ Real ក្នុងពេលនេះ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំនេះនឹងបញ្ចប់ជាមួយក្លឹបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ៕