
- 2021-02-03 21:19:45
- បាល់ទាត់
ខ្សែប្រយុទ្ធរបស់ Napoli ម្នាក់ព្រលឹងហោះចេញក្រៅខ្លួន ដោយសារយន្តហោះចុះខុសផ្លូវ
- 2021-02-03 21:19:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធរបស់ Napoli ម្នាក់ព្រលឹងហោះចេញក្រៅខ្លួន ដោយសារយន្តហោះចុះខុសផ្លូវ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Dries Mertens ជួបរឿងរន្ធត់មួយ ពេលដែលយន្តហោះឯកជនរបស់គេ ចុះខុសផ្លូវកាលពីពេលថ្មីៗ។
កីឡាករវ័យ៣៣ឆ្នាំបានធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួនបែលហ្ស៊ិក ដើម្បីព្យាបាលរបួសកជើង។ យោងតាមសារព័ត៌មានរបស់បែលហ្ស៊ិកបានរាយការណ៍ថា យន្តហោះរបស់ Mertens បានចុះចតខុសផ្លូវនៅព្រលានយន្តហោះ Deurne ដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង។
យន្តហោះបានធ្លាក់ផ្លូវចុះចតលើស្មៅ បន្ទាប់ពីឡុតមិនអាចទាញចង្កូតដាក់ឲ្យចំផ្លូវ។ យ៉ាងណាជាសំណាងល្អ គ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាចនេះមិនបានធ្វើឲ្យនរណាម្នាក់មានរបួសឡើយ៕