• 2021-02-04 01:51:16
  • បាល់ទាត់

ទ័ព ប្រើ​​​កញ្ចប់​ទឹក​​​ប្រាក់​លើស​១០ ម៉ឺន​ដុល្លារ បំពាក់​ស្មៅ​ស្ដង់ដារ​

  • 2021-02-04 01:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់ Tiffy Army ឬ ទ័ព ​បាន​និង​កំពុង​ជួសជុល​ទីលាន​បាល់ទាត់​របស់​ខ្លួន​ ដោយ​គ្រោង​ប្រើ​​ទឹក​ប្រាក់​ប្រមាណ​ ១៥ ម៉ឺន​ដុល្លារ​​​។

​លោក ថោង​ ឧត្ដម អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ក្លឹប​នឹង​ប្រើ​ទឹក​ប្រាក់​ខាង​លើ​ជួស​ជុល​ទៅ​លើ​ការ​បំពាក់​ស្មៅ​ធម្មជាតិ​លើ​ទីលាន​ប្រកួត​ និង​ប្រពន្ធ​ស្រោចស្រប់​ស្មៅ​ ឲ្យ​ដូច​ក្លឹប​ ភ្នំពេញ​ក្រោន ​និង SRU ។ ​​ចំណែក​ទីតាំង​នៅ​ខាង​ក្រោយ​បង្គោល​ទី​ គឺ​បំពាក់​ស្មៅ​សិប្បនិមិត្ត​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ហើយ​មាន​ភាព​ងាយ​ស្រួល​ឲ្យ​កីឡាករ​​កម្ដៅ​សាច់ដុំ។

​ការ​ជួសជុល​​នេះ​ នឹង​បញ្ចប់​នៅ​​ខែ​មិថុនា ​ឆ្នាំ​២០២១ ​​ពោល​គឺ​ការ​ប្រកួត​ជើង​ទី​១ នៃ​លីគ​កំពូល​កម្ពុជា នឹង​លេង​ក្រៅ​ដី​ទាំង​អស់​សម្រាប់​ក្រុម​ទ័ព។ ក្រៅ​ពី​គ្រោង​បឋម​ខាង​លើ​ក្លឹ​ប​នៅ​មាន​គម្រោង​បន្ទាប់​បន្ទាប់​​ទៀត​គឺ​ការ​​សាងសង់​បន្ទប់​​ស្នាក់​នៅ​កីឡាករ​​បន្ថែម​ និង​ការ​ជួសជុល​បន្ថែម​ត្រង់​ចំណុច​គណៈអធិបតី​អង្គុយ​ទស្សនា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់