/601d156a0e3ec_1612518720_medium.jpg)
- 2021-02-05 04:44:51
- បាល់ទាត់
Suarez បង្ហាញមុខអ្នក ដែលចង់ឲ្យខ្លួនចេញពី Barcelona
- 2021-02-05 04:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez បង្ហាញមុខអ្នក ដែលចង់ឲ្យខ្លួនចេញពី Barcelona
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយកីឡាករ Luis Suarez បានទម្លាយកាលពីពេលថ្មីៗនេះថា គ្រូបង្គោលក្លឹប Barcelona ជាអ្នកចង់ឲ្យខ្លួន ចាកចេញពីក្លឹប Barcelona។
កីឡាកររូបនេះបានលើកឡើងថា៖ " ពេលដែល Barca ប្រាប់ខ្ញុំថា គេមិនត្រូវការខ្ញុំទេ ខ្ញុំពិតជាខកចិត្តណាស់ មិនរំពឹងទុកដល់ថ្នាក់ហ្នឹងនោះទេ។ ក្រោយមកស្រាប់តែ Koeman ទូរស័ព្ទប្រាប់ខ្ញុំថា ខ្ញុំមិនស្ថិតក្នុងផែនការរបស់គាត់ទេ " ។
ក្រោយពីដឹងថា គេមិនត្រូវការខ្លួនហើយ Suarez ក៏បានសម្រេចចិត្តបើកការចរចាជាមួយក្លឹប Atletico Madrid តែម្ដងទៅ។
តាំងពីផ្លាស់មកកាន់រាជធានីម៉ាឌ្រីដមក Suarez លេងបាន ២០ប្រកួត និងរកបាន ១៤គ្រាប់គ្រប់កម្មវិធីប្រកួតរបស់ក្លឹប៕