
- 2021-02-10 23:59:11
- បាល់ទាត់
Suarez បានអាំងប៉ាវពី Atletico ១លានអឺរ៉ូ ក្រោយធ្វើបានរឿងមួយនេះ
- 2021-02-10 23:59:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez បានអាំងប៉ាវពី Atletico ១លានអឺរ៉ូ ក្រោយធ្វើបានរឿងមួយនេះ
ចន្លោះមិនឃើញ
Luis Suarez ទទួលបានប្រាក់លើកទឹកចិត្ត១លានអឺរ៉ូ បន្ទាប់ពីគេសម្រេចបានគោលដៅមួយនៅក្លឹប Atletico Madrid។
កីឡាករសញ្ជាតិអ៊ុយរុយហ្គាយបានដើរតួយ៉ាងសំខាន់ក្នុងក្រុមនៅរដូវកាលនេះ ជួយ Atletico ឈានដល់វគ្គ១៦ក្រុមចុងក្រោយ Champions League និងកំពុងឈរកំពូលតារាង La Liga។ ពួកមានគម្លាត៥ពិន្ទុពីក្រុមលេខពីរ Real Madrid និងនៅសល់ពីរប្រកួតក្នុងដៃទៀត ខណៈ Suarez ជាកម្លាំងស្នូលនៃក្រុម។
ក្នុងកុងត្រារវាង Suarez និង Atletico បាននិយាយថា ប្រសិនបើគេរកបាន១៥គ្រាប់ក្នុងរដូវកាលនេះ នោះនឹងបានប្រាក់លើកទឹកចិត្ត១លានអឺរ៉ូ។ បច្ចុប្បន្នកីឡាករវ័យ៣៤ឆ្នាំរកបាន១៦គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន១៧ប្រកួតក្នុងលីគ។
កុងត្រាបាននិយាយគ្នាបន្ថែមទៀតថា Suarez នឹងអាចទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទៀត ប្រសិនបើរកបាន២០គ្រាប់៕