/602e5e3067c9c_1613651460_medium.jpg)
- 2021-02-18 05:35:47
- បាល់ទាត់
Rashford ជាប់ឈ្មោះជាមេដឹកនាំជំនាន់ថ្មី ១០០រូប របស់ទស្សនាវដ្ដី Time
- 2021-02-18 05:35:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rashford ជាប់ឈ្មោះជាមេដឹកនាំជំនាន់ថ្មី ១០០រូប របស់ទស្សនាវដ្ដី Time
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ត្រូវបានទស្សនាវដ្ដីអាមេរិក Time ជ្រើសតាំងជាមេដឹកនាំទើបតែរះចំនួន ១០០រូប កាលពីពេលថ្មីៗនេះ។
កីឡាករក្លឹប Manchester United រូបនេះត្រូវបានចាត់ក្នុងថ្នាក់ជា “អ្នកតស៊ូមតិ” ក្រោយពីបានទទូចតវ៉ាទាមទារពីរាជរដ្ឋាភិបាលអង់គ្លេស ធ្វើយ៉ាងណាឲ្យប័ណ្ណអាហារ ដោយឥតគិតថ្លៃចំពោះកុមារ កុមារីក្រីក្រនៅប្រទេសអង់គ្លេស អំឡុងវិបត្តិជំងឺកូវីដ-១៩។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសវ័យ ២៣ឆ្នាំរូបនេះ តស៊ូមតិរហូតដល់ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យមេនឆេស្ទើរ ក៏ដូចជាមេដាយកំពូលថ្នាក់ទី ៥ពីម្ចាស់ក្សត្រិយ៍នៃចក្រភពអង់គ្លេសទៀតផង។
ទោះជាសកម្មខាងការងារតស៊ូមតិ ក៏ទម្រង់លេងនៅទីលានបាល់ទាត់នៅតែល្អគ្រាន់បើ ដោយកាលពីរដូវកាល២០១៩/២០ កីឡាកររូបនេះរកបាន ២២គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៤ដង ហើយនៅរដូវកាលនេះដែរ កីឡាកររូបនេះស៊ុតបាន ១៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧ដងគ្រប់កម្មវិធីរបស់ក្លឹប៕