
- 2021-02-28 19:15:01
- បាល់ទាត់
រំភើប! ក្មេងស្រីដែលខ្ចីកង់ក្លឹបជិះ ថ្ងៃនេះគេហៅទៅទទួលជំនួយហើយ
- 2021-02-28 19:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើប! ក្មេងស្រីដែលខ្ចីកង់ក្លឹបជិះ ថ្ងៃនេះគេហៅទៅទទួលជំនួយហើយ
ចន្លោះមិនឃើញ
ម៉ាក់ ស្រីរ័ត្ន អ្នកចាំទីរបស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ដែលមានប្រវត្តិកម្សត់ខ្ចីកង់ក្លឹបជិះទៅហាត់បាល់ ពេលនេះក្រុមហ៊ុន MG ថ្ងៃនេះហៅទៅទទួលជំនួយហើយ ដោយជំនួយនោះគឺ ម៉ូតូ Today មួយគ្រឿង និង Laptop មួយគ្រឿងផងដែរ។
ស្រីរ័ត្ន សប្បាយចិត្តរកអ្វីនិយាយមិនបាន ហើយបានអរគុណទៅកាន់ក្រុមហ៊ុនខាងលើយ៉ាងខ្លាំង។ ក្រោយទទួលបានជំនួយបែបនេះធ្វើឲ្យក្មេងស្រីមានស្រុកកំណើតមកពីខេត្តកំពង់ចាមរូបនេះ មានសេចក្ដីតាំងចិត្តកាន់តែខ្លាំងក្នុងការប្រឹងប្រែងហ្វឹកហាត់ ។
ក្មេងស្រីវ័យ១៨ឆ្នាំ បច្ចុប្បន្នបានជាប់ជម្រើសជាតិបាល់ទាត់នារីដូចក្ដីស្រមៃរួចហើយ។ បច្ចុប្បន្នក៏ជាអ្នកចាំទីដៃទី១របស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោនផងដែរ ៕