/BK-A-1/BKA-2/6040907a91223_1614844020_medium.jpg)
- 2021-03-04 00:48:40
- បាល់ទាត់
ហ៊ុល គឹមហ៊ុយ មានប្រវត្តិចូលហាត់បាល់ទាត់ដំបូងបែបណា?
- 2021-03-04 00:48:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុល គឹមហ៊ុយ មានប្រវត្តិចូលហាត់បាល់ទាត់ដំបូងបែបណា?
ចន្លោះមិនឃើញ
ការប្រកួតលីគកំពូលកម្ពុជា នឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ ស្របពេលបឹងកេត នឹងត្រូវជួបណាហ្គាវើល វេលាម៉ោង ៣:៣០ នាទីនៅកីឡដ្ឋាន Cambodia Airway ។ បើនិយាយពីអ្នកចាំទីរបស់បឹងកេត ហ៊ុល គឹមហ៊ុយ មានឪពុកម្ដាយជាកសិករ ជាមួយគ្នានោះតើគេមានប្រវត្តិហាត់បាល់ទាត់បែបណា?
កូនអ្នកតាកែវរូបនេះកើតថ្ងៃទី៧ ខែមេសា ឆ្នាំ២០០០។ មានស្រុកកំណើតភូមិ ត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ គេមានកម្ពស់ ១,៨៣ ម៉ែត្រទម្ងន់ ៧២ គីឡូក្រាម បានចូលហាត់បាល់ទាត់ដំបូងនៅបាទីអំឡុងឆ្នាំ២០១៤-២០១៥ រហូតដល់ឆ្នាំ២០១៨ ក៏ចាកចេញពីបាទី ក្រោយមកក៏បានជាប់ជម្រើសជាតិដំបូងនៅឆ្នាំ២០១៧ ។
យុវជនខាងលើមានឪពុកឈ្មោះ អែម ហ៊ុន ម្ដាយឈ្មោះ ប៉ុន ស្រីតួច លោកទាំងពីរមានមុខរបរជាកសិករ។ កាលចូលហាត់បាល់ទាត់ដំបូងនៅបាទីឪពុក-ម្ដាយរបស់គេមិនបានហាមឃាត់អ្វីឡើយ ប៉ុន្តែក្រោយចូលបាទីបាន១សប្ដាហ៍ អ្នកមានគុណរបស់គេបានប្រាប់ថា នឹកកូន និងចង់ឲ្យ គឹមហ៊ុយ ត្រឡប់ទៅរៀន និងរស់នៅក្បែរលោកវិញ។
បច្ចុប្បន្ន ហ៊ុល គឹមហ៊ុយ បានរៀបចប់គ្រូកីឡារួចហើយ។ ងាកមកកាន់ការប្រកួតរដូវកាលនេះវិញគេបានសន្យាថា នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដែលមាន ពិសេសគឺការប្រកួត AFC Cup តែម្ដង៕