• 2021-03-04 23:53:37
  • បាល់ទាត់

ជួយអបអរ! សៀង ចន្ធា ឈ្នះពានគ្រាប់បាល់ល្អជាងគេប្រចាំឆ្នាំ២០២០

  • 2021-03-04 23:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានក្លាយជាម្ចាស់ពានរង្វាន់ «គ្រាប់បាល់ល្អជាងគេប្រចាំ​ឆ្នាំ​២០​២០​​» ដែលពាននេះផ្ដល់ជូនដោយក្លឹបបឹងកេតផ្ទាល់ ក្នុងវិធីបើករដូវកាលថ្មីក្លឹបបឹងកេតឆ្នាំ២០២១​​។

គ្រាប់ជួយឱ្យចន្ធាឈ្នះពានរង្វាន់នេះ គឺជាគ្រាប់ដែលគេស៊ុតជើងឆ្វេង បញ្ចូលទីក្លឹបព្រះខ័នរាជស្វាយរៀង ក្រោយទទួលបាល់យ៉ាងស្អាតពីកីឡាករ ម៉ាត់ នូរុណ នៅកីឡដ្ឋាន Cambodia AirWay។

ក្នុងរដូវកាលឆ្នាំ២០២០ សៀង ចន្ធា ជាខ្សែប្រយុទ្ធវ័យក្មេងឆ្នើមមួយរូបរបស់ក្លឹបបឹងកេត និងជម្រើសជាតិ។ មិនតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធសាលាបាល់ទាត់ជាតិបាទី ដែលរកបាន៩គ្រាប់ ក៏បានជួយឱ្យក្លឹបនាគខៀវ លើកពានលីគកំពូលកម្ពុជាថែមទៀតផង។

គួរបញ្ជាក់ថា កម្មវិធីបើករដូវកាលថ្មី​ឆ្នាំ២០២១ នៅឯបឹងស្នោរ​ បឹងកេតបានផ្ដល់ពានរង្វាន់ជាច្រើនដល់កីឡាករ និងបណ្ដាអ្នកគាំទ្រ។ ក្រៅពីចន្ធាខ្សែបម្រើសញ្ជាតិជប៉ុន Mizuno Hikaru ក៏បានឈ្នះ​ពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំ២០២០ សម្រាប់ក្រុមបឹងកេត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់