/Fotball/6051692464392_1615948020_medium.jpg)
- 2021-03-16 19:30:45
- បាល់ទាត់
Zidane ៖ Modric លេងល្អ ដូចមិនមែនអាយុ៣៥ឆ្នាំ
- 2021-03-16 19:30:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ៖ Modric លេងល្អ ដូចមិនមែនអាយុ៣៥ឆ្នាំ
ចន្លោះមិនឃើញ
ក្រុម Real Madrid បានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះលើក្រុម Atalanta ក្នុងលទ្ធផល ៣-១ សរុបទាំងពីរជើង ៤-១ ក្នុងពានរង្វាន់ UEFA Champions League ។
ក្នុងការប្រកួតនេះដែរ លោក Zidane អ្នកចាត់ការក្រុម Real Madrid លើកសរសើរមិនដាច់ពីមាត់ទេ ចំពោះទម្រង់លេងរបស់កូនក្រុម ជាពិសេសទៅលើខ្សែបម្រើ Luka Modric តែម្ដង។ ម្ចាស់អាវលេខ១០រូបនេះលេងពេញតង់ និងបញ្ចូលបាល់១គ្រាប់ឱ្យទៅ Benzema ដើម្បីរកគ្រាប់បាល់ដំបូងនៅតង់ទី១ផងដែរ។
Zidane បាននិយាយក្រោយចប់ការប្រកួតថា៖ “ម្នាក់ៗធ្វើបានល្អណាស់តាំងពីដើមការប្រកួត។ យើងលេងការពារបានល្អ និងសម្រុកទៅមុខបានលឿន និយាយទៅប្រកួតនេះយើងធ្វើបានល្អណាស់។ ខ្សែការពារទាំងពីរ Modric និង Kroos បំពេញការងារបានល្អ រហូតដល់ Casemiro អាចឡើងទៅលើបាន។ ពួកគេបានផ្ដល់កន្លែងជាច្រើនឱ្យកីឡាករដទៃទៀតលេង។ Modric នៅលើទីលាន ដូចមិនមែនអាយុ៣៥ឆ្នាំនោះទេ រូបគេនៅតែផ្លាស់ទីបានលឿនដដែល”៕