
- 2021-03-23 20:29:04
- បាល់ទាត់
មកទ័ពលើកនេះ ឈិន ឈឿន មិនច្បាស់ជាប់ជម្រើស១១នាក់ដំបូង
- 2021-03-23 20:29:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទ័ពលើកនេះ ឈិន ឈឿន មិនច្បាស់ជាប់ជម្រើស១១នាក់ដំបូង
ចន្លោះមិនឃើញ
វិលមកទ័ពវិញក្នុងរដូវកាលនេះ ខ្សែបម្រើស្លាប ឈិន ឈឿន សង្ឃឹមបានលេងច្រើនជាងនៅព្រះខ័នរាជស្វាយរៀង ប៉ុន្តែគេមិនប្រាកដជាប់ជម្រើស១១នាក់ដំបូងឡើង ព្រោះតែទើបមកថ្មី ហើយរចនាសម្ព័ន្ធរបស់ក្លឹបមានការផ្លាស់ប្ដូរ។
អតីតជម្រើសជាតិកម្ពុជាបានបង្ហើបថា ៖«នៅស្វាយរៀងគឺលេងបានច្រើនប្រកួតដែរ ១១នាក់ខ្លះដូរខ្លះ ទាំង AFC ទាំងលីគនិងពានរង្វាន់សម្ដេច។ សម្រាប់ទ័ព គឺត្រឡប់មកវិញហ្នឹងគឺខ្ញុំជឿជាក់ថាខ្ញុំបានលេងច្រើន ហើយសម្រាប់ជម្រើស១១នាក់ដំបូង គឺខ្ញុំអត់ទាន់ច្បាស់ ព្រោះអីយើងទើបតែមក ហើយសម្រាប់ក្លឹបគេប្ដូររចនាសម្ព័ន្ធថ្មី ទាំងការលេងទម្រង់លេង យើងមិនទាន់សម្របតាម ក៏ដូចជាមិនទាន់យល់ច្បាស់ តែភាគច្រើនបានលេងច្រើនជាង មួយរយភាគរយបានបង្ហាញខ្លួនច្រើនជាងក្លឹបស្វាយរៀង»។
ការវិលត្រឡប់មកទ្រនំចាស់ ឈិន ឈឿន មានអារម្មណ៍សប្បាយចិត្ត ដ្បិតសមាជិកក្រុម និងថ្នាក់ដឹកនាំក្លឹប បានទទួលស្វាគមយ៉ាងកក់ក្ដៅ ហើយក៏មិនសូវជាមានសម្ពាធច្រើនដូចក្លឹបថ្មី។
កីឡាករឆ្នើមផ្ដើមចេញពីក្មេងរើសបាល់ បានប្រាប់ថា ៖«ទី១សប្បាយចិត្ត ទី២កក់ក្ដៅ។ សម្រាប់ក្លឹបចាស់របស់ខ្ញុំ...ខ្ញុំមកនេះអត់សូវមានសម្ពោធអីច្រើន...ក្លឹបថ្មីដែលយើងទៅយើងមានសម្ពោធច្រើន ដោយសារយើងត្រូវប្រឹង...នៅនេះទោះខ្ញុំយ៉ាងម៉េចក៏ដោយ គាត់ដឹងពីចរិតរបស់ខ្ញុំចឹង គាត់(គ្រូ)ស្រួល ដាក់លេងកន្លែងណា អីកន្លែងណី»។
បើតាមសម្ដីរបស់ខ្សែបម្រើស្លាបចាស់វស្សា គឺរូបគេគ្មានរបួសអ្វី មានសាច់ដុំគ្រប់គ្រាន់ សុខភាពល្អ១០០% ហើយបច្ចុប្បន្នបាននឹងកំពុងហាត់យ៉ាងយកចិត្តទុកដាក់ជាមួយក្លឹប។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ក្រុមរបស់ ឈិន ឈឿន នឹងប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋាន អេ.អ៊ី.យូ ស្ពតផាក។ ដូច្នេះចាំមើលថាតើកីឡាកររូបនេះនឹងមានវត្តមានដែរឬទេ?