• 2021-03-29 06:36:17
  • បាល់ទាត់

Toni Kroos នឹង​ចូល​និវត្តន៍​ពី​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ នៅ​រដូវ​កាល​ក្ដៅ​ខាង​មុខ​

  • 2021-03-29 06:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Toni Kroos ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ កីឡាករ​នេះ​នឹង​ចូល​និវត្តន៍​ពី​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ក្រោយ​ប្រកួត​ Euro 2020 ចប់​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

បើ​តាម​ប្រភព​ខាង​លើ​ មូល​ហេតុ​ដែល​ Kroos ឈប់​ពី​ជម្រើស​ខ្លួន​បែប​នេះ​ដោយ​សារ​ គ្រូ​ជម្រើសជាតិ​របស់​ខ្លួន​គឺ​លោក​ Joachim Low លា​ឈប់​ពី​តំណែង​ជា​អ្នកដឹកនាំ​ក្លឹប​នេះ​នៅ​រដូវកាល​កាល​ក្ដៅ​ខាង​មុខ​នេះ​។

បន្ទាប់​ពី​ចប់​អាជីព​នៅ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ កីឡាករ​ខាង​លើ​នេះ​ត្រូវ​បាន​ប្រភព​ដដែល​នេះ​ចុះ​ផ្សាយ​ថា​ នឹង​ខិត​ខំ​ពង្រឹង​អាជីព​ជាខ្សែបម្រើ​នៅ​ក្លឹប​ Real Madrid ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Kroos បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​បាន​ ១០១​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៧​គ្រាប់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់