
- 2021-04-01 01:10:19
- បាល់ទាត់
នេន សុធារដ្ឋ ថាគ្រប់កីឡាករស្វាយរៀងសុទ្ធតែពិបាកទប់ទល់
- 2021-04-01 01:10:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេន សុធារដ្ឋ ថាគ្រប់កីឡាករស្វាយរៀងសុទ្ធតែពិបាកទប់ទល់
ចន្លោះមិនឃើញ
ក្រោយមកចូលរួមជាមួយណាហ្គាវើលដ៍ នេន សុធារដ្ឋ ទើបតែប្រឈមមុខនឹងក្រុមចាស់ ព្រះខ័នរាជស្វាយរៀងជាលើកដំបូង នៅក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្នុងសប្ដាហ៍ទី៤រដូវកាលឆ្នាំ ២០២១។
ក្នុងជំនួបទល់នឹងក្រុមចាស់ នៅកីឡដ្ឋានខេត្តស្វាយរៀង សុធារដ្ឋ មានអារម្មណ៍តានតឹង ប្រឹងជាងមុន និងចាត់ទុកកីឡាករខ្លាំងមួយនេះថា គ្រោះថ្នាក់ពិបាកទប់ទល់ មិនថាកីឡាករខ្មែរឬបរទេស។
ខ្សែការពារកើតចេញពីយុវជនក្លឹបស្វាយរៀង បានលើកហេតុផលថា ៖«ខ្ញុំមានអារម្មណ៍ប្លែកខ្លាំង ព្រោះពីមុនជាក្រុមតែមួយ ពេលដែលប្រកួតខ្ញុំព្យាយាមខ្លាំងជាងមុន និងព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង ព្រោះថាកន្លែងខ្លះយើងប្រឹងហួសកម្លាំងយើងខ្លាំងពេកអាចខុស។ សម្រាប់ក្រុមស្វាយរៀង គេសំបូរកីឡាករល្អៗ ហើយការសហការជាក្រុមគេបានល្អ អ៊ីចឹងសម្រាប់កីឡាករគេមួយណាក៏យើងអាចពិបាកដែរ យើងមិនគិតថាកីឡាករបរទេស ឬកីឡាករខ្មែរទេ»។
ការប្រកួតដណ្ដើមពានរង្វាន់ MCL រដូវកាលឆ្នាំ២០២១-២០២២ ក្រុមភ្ញៀវណាហ្គាវើលដ៍ បាញ់ក្រោមថ្វីជើងម្ចាស់ផ្ទះ ៣-១។ បច្ចុប្បន្នម្ចាស់ជើងលីគកំពូល៣សម័យកាលមាន៣ពិន្ទុ ឈរនៅលេខរៀងទី៥ ក្រោយឈ្នះ១ ចាញ់១ នាកន្លងមក។
ការបរាជ័យលើកនេះ ខ្សែការពារជម្រើសជាតិកម្ពុជាយល់ថា ម្ចាស់រងជើងឯកពានរង្វាន់ Binh Phuoc TV Cup ឆ្នាំ ២០១២ និង ២០១៤ មានគុណភាព ព្រមទាំងធ្វើបានល្អនៅតំបន់ប្រយុទ្ធ។ ចំណែកក្រុមរបស់ខ្លួន មិនពេញជើងពោលគឺ បាត់បង់កីឡាករសំខាន់ៗនៅតំបន់ប្រយុទ្ធ និងបម្រើ។
គួរបញ្ជាក់ថា នេន សុធារដ្ឋន ជាអតីតកីឡាកររបស់ក្រុមលោក Conor Nestor ក្រោយគេមកចូលរួមជាមួយក្រុមលោក មាស ចាន់ណា នៅរដូវកាលនេះ៕