/Football(51)/6073d2ceb2319_1618203300_medium.jpg)
- 2021-04-11 22:06:27
- បាល់ទាត់
Modric ថា Pique ចាំតែតវ៉ា ក្រោយចប់ការប្រកួត El Clasico
- 2021-04-11 22:06:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric ថា Pique ចាំតែតវ៉ា ក្រោយចប់ការប្រកួត El Clasico
ចន្លោះមិនឃើញ
Luka Modric និង Gerard Pique បានប៉ះសម្ដីគ្នាបន្តិច បន្ទាប់ពីការប្រកួត El Clasico បានបញ្ចប់ទៅ ក្នុងលទ្ធផល ២-១ កន្លងទៅនេះ។
Pique មិនបានចូលជួយក្រុមទេនៅប្រកួតនេះ ប៉ុន្តែរូបគេបានចុះទៅតវ៉ាជាមួយអាជ្ញាកណ្ដាលផងដែរ ក្រោយពីចប់ការប្រកួតទៅ។ យ៉ាងណា ការតវ៉ានោះមិនទទួលបានប្រសិទ្ធភាពអ្វីនោះទេ ដោយលទ្ធផលចុងក្រោយ នៅតែក្រុម FC Barcelona បរាជ័យក្នុងលទ្ធផល ២-១ ដដែល។ យ៉ាងណាមិញ ខ្សែការពារអេស្ប៉ាញនេះ ក៏បានប៉ះសម្ដីជាមួយកីឡាករ Modric បន្តិចដែរ។
អំឡុងពេលដើរចាប់ដៃគ្នានោះ កីឡាករសញ្ជាតិក្រូអាតបាននិយាយទៅកាន់ Pique ថា៖
Modric ៖ អ្នកកំពុងរង់ចាំតវ៉ាមែន?
Pique ៖ ល្អណាស់ ថែមម៉ោងតែ៤នាទីទេ
Modric ៖ ហើយចង់ថែមម៉ោងប៉ុន្មាន?