
- 2021-04-18 18:16:31
- បាល់ទាត់
Napoli បញ្ចប់កំណត់ត្រាឈ្នះជាង១០ប្រកួតជាប់គ្នារបស់ Inter Milan កាលពីយប់មិញ
- 2021-04-18 18:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Napoli បញ្ចប់កំណត់ត្រាឈ្នះជាង១០ប្រកួតជាប់គ្នារបស់ Inter Milan កាលពីយប់មិញ
ចន្លោះមិនឃើញ
Inter Milan ខកខានមិនអាចរកឃើញជ័យជម្នះទី១២ប្រកួតជាប់គ្នា បន្ទាប់ពីលេងស្មើគ្នាជាមួយ Napoli ១-១ ប៉ុន្តែពួកគេកាន់តែខិតជិតលើកពាន Serie A មែនទែនហើយ។
ក្នុងការប្រកួតអ្នកចាំទី Samir Handanovic របស់ Interបានផ្ដល់ការដូទៅកាន់ Napoli ដោយបានធ្វើឲ្យចូលទីខ្លួនឯងនាទី៣៦។ ប៉ុន្តេនាទី៥៥ ខ្សែបម្រើ Christian Eriksen បានរកគ្រាប់តាមស្មើវិញឲ្យ Inter។ លទ្ធផល ១-១ បានបន្សល់រហូតដល់ចប់ការប្រកួត។
Napoli បច្ចុប្បន្នស្ថិតនៅលេខ៥នៃតារាងពិន្ទុ Serie A គម្លាត២ពិន្ទុ ក្រោមក្រុមលេខ៤ Juventus ។ Inter Milan បានឈ្នះ១១ប្រកួតជាប់គ្នាក្នុងលីគ ប៉ុន្តែសម្រាប់ប្រកួតទី១២នេះពួកគេបានត្រឹមស្មើប៉ុណ្ណោះ ធ្វើឲ្យបាត់ឱកាសគ្រប់គ្រងកំណត់ត្រាឈ្នះ៕