
- 2021-04-22 23:07:53
- បាល់ទាត់
ម៉េងជា មួយលាង ៖ ក្ដីស្រមៃខ្ញុំសង្ឃឹមថ្ងៃណាមួយបាល់ទាត់នារីកម្ពុជា នឹងល្បីដូចគេ
- 2021-04-22 23:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េងជា មួយលាង ៖ ក្ដីស្រមៃខ្ញុំសង្ឃឹមថ្ងៃណាមួយបាល់ទាត់នារីកម្ពុជា នឹងល្បីដូចគេ
ចន្លោះមិនឃើញ
កីឡាការិនីជម្រើសជាតិកម្ពុជា និងក្រុមភ្នំពេញក្រោន ម៉េងជា មួយលាង មានក្ដីស្រមៃថា ថ្ងៃណាមួយក្រុមបាល់ទាត់នារីកម្ពុជា នឹងល្បីដូចប្រទេសមួយចំនួនក្នុងពិភពលោក។
យុវតីស្រស់សោភារបស់ក្លឹបភ្នំពេញក្រោន ខាងលើបានឲ្យដឹងថា បើមើលកម្រិតបាល់ទាត់នារីកម្ពុជាបច្ចុប្បន្នស្ថិតនៅកម្រិតទាបមែនទែន។ មួយលាង ពិតជាចង់ឃើញវិស័យបាល់ទាត់នារីកម្ពុជាទទួលបានការផ្សព្វផ្សាយទូលំទូលាយដូចប្រទេសផ្សេងៗ ហើយពិសេសមានការគាំទ្រខ្លាំងដូចគេដែរ។
មួយលាង ចង់ឲ្យមានការលើកទឹកចិត្តសម្រាប់បាល់ទាត់នារីដូចបុរសដែរ ហើយក្ដីស្រមៃនេះគេសង្ឃឹមថា វានឹងអាចកើតឡើងនៅថ្ងៃណាមួយ។ យុវតីដដែលមើលឃើញថា សន្ទុះនៃការចូលរួមជួយឧបត្ថម្ភបច្ចុប្បន្ននៅមានកម្រិត ហើយកីឡាការិនីគ្រប់រូបនៅមិនទាន់ទទួលបានការផ្សព្វផ្សាយពេញលេញនៅឡើយ៕