/608943dd3c5ea_1619608500_medium.jpg)
- 2021-04-28 05:03:09
- បាល់ទាត់
Neymar៖ ខ្ញុំមិនខ្វល់ពីរឿង Ballon d'Or ទេ
- 2021-04-28 05:03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar៖ ខ្ញុំមិនខ្វល់ពីរឿង Ballon d'Or ទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar បានលើកឡើងកាលពីពេលថ្មីៗនេះថា ខ្លួនមិនខ្វល់ពីរឿង Ballon d'Or នោះទេ។
កីឡាកររូបនេះបានលើកឡើងថា៖ " ឆ្នាំនេះខ្ញុំសប្បាយចិត្តជាមួយក្លឹប PSG ណាស់។ ខ្ញុំមិនទាំងខ្វល់ពីរឿង Ballon d'Or អ្វីផង និយាយទៅខ្ញុំមិនដែលគិតនោះទេ។ ខ្ញុំឈប់គិតពីរឿងនេះយូរហើយ " ។
Neymar បានបន្តថា៖ " ខ្ញុំមិនខ្វល់ទេ។ ខ្ញុំចង់ឈ្នះ Champions League ដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ជាពិសេសអាជីព។ ពេលដែលខ្ញុំចាស់ទៅ ខ្ញុំចង់មើលមកក្រោយវិញថា ខ្ញុំបានឈ្នះ Champions League ម្ដង ២ដង ៣ដង ឬក៏ ៤ដង។ ហ្នឹងហើយជារឿងសំខាន់ " ៕