
- 2021-05-18 00:14:22
- បាល់ទាត់
Tuchel ថា Chelsea ឈប់ឈឺចាប់រឿង FA Cup ហើយសុំស្រង់ដើមវិញនៅ៣ប្រកួតចុងក្រោយ
- 2021-05-18 00:14:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchel ថា Chelsea ឈប់ឈឺចាប់រឿង FA Cup ហើយសុំស្រង់ដើមវិញនៅ៣ប្រកួតចុងក្រោយ
ចន្លោះមិនឃើញ
អ្នកចាត់ការ Thomas Tuchel បាននិយាយថា Chelsea បានត្រៀមខ្លួនល្អវិញហើយ បន្ទាប់ពីចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ទល់នឹង Leicester City។
តោខៀវ Chelsea បានចាញ់ Leicester ១-០ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ Chelsea ពេលនេះបានចាញ់៣ដងក្នុងចំណោម៤ប្រកួតចុងក្រោយក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup របស់ពួកគេ។ យ៉ាងណា ពួកគេនៅសល់ឱកាសដើម្បីប្រជែងពាន Champions League និងការស្វែងរកកន្លែងមួយដើម្បីទៅលេងពានរង្វាន់មួយនេះនៅរដូវកាលក្រោយ។
យប់នេះ Chelsea នឹងត្រូវសងសឹកជាមួយ Leicester សម្រាប់ការប្រកួតក្នុងលីគ ហើយក៏ជាណាត់សំខាន់ដូចគ្នាដើម្បីប្រជែងយកតំណែងក្រុមកំពូលទាំង៤។ មុនការប្រកួតមកដល់លោក Tuchel បាននិយាយថា Chelsea បានបំភ្លេចរឿងការចាញ់វគ្គផ្ដាច់ព្រ័ត្រនៅ FA Cup ហើយកំពុងផ្ដោតលើ៣ប្រកួតចុងក្រោយ។
“វានៅក្នុងដៃរបស់ពួកយើង ហើយពួកយើងនៅសល់២ប្រកួតចុងក្រោយក្នុងលីគ។ ពួកយើងខ្លាំងហើយដែលបានឡើងដល់ផ្ដាច់ព្រ័ត្រ ដូច្នេះខ្ញុំជឿជាក់ពួកយើងខ្លាំងគ្រប់គ្រាន់ក្នុងការដោះស្រាយស្ថានភាព"។ សម្ដីលោក Tuchel។
៣ប្រកួតចុងក្រោយដែល Chelsea ត្រូវលេងរួមមាន ជួប Leicester City និង Aston Villa ក្នុងលីគ និងលេងផ្ដាច់ព្រ័ត្រ UCL ជាមួយ Man City។ លោក Tuchel រំពឹងថាក្រុមរបស់លោកនឹងជំនះឧបសគ្គចុងក្រោយដើម្បីបញ្ចប់រដូវកាលឈរនៅកម្រិតខ្ពស៕