
- 2021-05-26 20:57:22
- បាល់ទាត់
វិភាគ៖ Solskjaer គិតខុស ប្រសិនបើប្ដូរ Henderson ជំនួស De Gea អាចនឹងមិនទឹកភ្នែកនោះទេ
- 2021-05-26 20:57:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ៖ Solskjaer គិតខុស ប្រសិនបើប្ដូរ Henderson ជំនួស De Gea អាចនឹងមិនទឹកភ្នែកនោះទេ
ចន្លោះមិនឃើញ
តាមការវិភាគមួយរបស់វិបសាយ Dailymail សរសេរថា កំណត់ត្រាសង្គ្រោះបាល់ប៉េណាល់ទីរបស់អ្នកចាំទីដៃទីពីរ Dean Henderson ល្អជាង David De Gea ប្រសិនលោក Ole Gunnar Solskjaer ប្ដូរគេចូលប្រហែលល្អ។
Villarreal បានយកឈ្នះ Manchester United ដោយបាល់ប៉េណាល់ទី១១-១០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Europa Leagueខណៈ Henderson អង្គុយកៅអីបម្រុងមើល De Gea ចាប់បាល់។ Dailymail លើកឡើងថា Ole គួរតែមើលគំរូលោក Louis van Gaal ដែលដាក់ Tim Krul ជំនួស Jasper Cillesen កាល World Cup ២០១៤ ទល់នឹងកូស្ដារីកា។ ហើយការប្ដូរនោះពិតជាបានផលមែន។
មើលតាមកំណត់ត្រាប៉េណាល់ទីគិតគ្រប់កម្មវិធីពីរដូវកាល២០១៧-១៨ De Gea ឈរចាប់ប៉េណាល់ទី១៦ដង ចូលទាំង១៦ដង។ សម្រាប់ Henderson វិញចេញចាប់១៥ដង របូតគ្រាប់តែ៨ដងប៉ុណ្ណោះ។
ពិតជាភ្ញាក់ផ្អើលសម្រាប់ការទាត់ប៉េណាល់ទីកាលពីយប់មិញ ត្រូវទាត់ដល់ទៅ២១ជើងទើបរកឃើញជើងឯក។ David De Gea បានទាត់មិនចូលគ្រាប់ចុងក្រោយធ្វើឲ្យ Villarreal លើកពាន Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដក្លឹប៕