/Fooball/60b45308131b9_1622430420_medium.jpg)
- 2021-05-30 20:12:57
- បាល់ទាត់
ជិតដល់ថ្ងៃប្រកួត Copa America រកប្រទេសធ្វើម្ចាស់ផ្ទះមិនឃើញ ក្រោយអាហ្សង់ទីនដកខ្លួន
- 2021-05-30 20:12:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃប្រកួត Copa America រកប្រទេសធ្វើម្ចាស់ផ្ទះមិនឃើញ ក្រោយអាហ្សង់ទីនដកខ្លួន
ចន្លោះមិនឃើញ
ប្រទេសអាហ្សង់ទីន បានប្រកាសមិនអាចរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America នៅពាក់កណ្ដាលខែក្រោយនេះបានទេ ដោយសារពេលនេះកូវីដ១៩កំពុងផ្ទុះខ្លាំង។
សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានប្រកាសថាអាហ្សង់ទីន បានដកខ្លួនចេញមួយទៀតហើយ ដោយសារតែប្រទេសនេះកំពុងជួបវិបត្តិកូវីដ១៩ខ្លាំង។ ដូច្នេះហើយ នៅសល់ពេល១៣ថ្ងៃមុនការប្រកួតចាប់ផ្ដើម ពួកគេកំពុងស្វែងរកប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះបន្ដទៀត។ ដោយដំណឹងនឹងជម្រាបជូននៅតាមក្រោយ។
រំលឹកថាដំបូងឡើយការប្រកួត Copa America នៅឆ្នាំនេះ រៀបចំដោយប្រទេស២គឺ កូឡុំប៊ី និងអាហ្សង់ទីន។ តែកូឡុំប៊ីបានប្រកាសដកខ្លួនមុន ហើយអាហ្សង់ទីន ទើបតែប្រកាសដកខ្លួនដែរនៅយប់មិញនេះទេ។ ការប្រកួតតាមគម្រោងនឹងធ្វើឡើងចាប់ពីថ្ងៃ១៣ខែមិថុនារហូតដល់ថ្ងៃ១០ខែកក្កដាឆ្នាំ២០២១ខាងមុខនេះ៕