/Fooball/60b8537f138b2_1622692680_medium.jpg)
- 2021-06-02 21:01:43
- បាល់ទាត់
ក្រុមអាហ្សង់ទីន មិនសប្បាយចិត្តចំពោះការប្ដូរ Copa America ទៅលេងនៅប្រេស៊ីល
- 2021-06-02 21:01:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអាហ្សង់ទីន មិនសប្បាយចិត្តចំពោះការប្ដូរ Copa America ទៅលេងនៅប្រេស៊ីល
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអាហ្សង់ទីន បានបង្ហាញការមិនពេញចិត្តចំពោះសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ដែលបានប្ដូរការប្រកួតពីប្រទេសខ្លួនទៅធ្វើនៅប្រេស៊ីលវិញនោះទេ។
ដំបូងឡើយការប្រកួតពានរង្វាន់ Copa America នេះ ធ្វើឡើងនៅអាហ្សង់ទីននេះឯង ប៉ុន្តែដោយសារប្រទេសនេះជួបបញ្ហាកូវីដ១៩ផ្ទុះឡើង ទើបបានជា CONMEBOL សម្រេចចិត្តស្វែងរកប្រទេសផ្សេងធ្វើជាម្ចាស់ផ្ទះវិញ។ កាលពីប៉ុន្មានថ្ងៃមុននេះ ពួកគេក៏បានសម្រេចចិត្តយកប្រេស៊ីលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតតែម្ដង។ ខណៈដែលស្ថានភាពកូវីដ១៩នៅប្រេស៊ីល ក៏មិនខុសពីអាហ្សង់ទីនដែរ ពោលគឺមានអ្នកស្លាប់ជាង៤០ម៉ឺននាក់ឯណោះ និងឆ្លងជាប្រចាំថ្ងៃរាប់ម៉ឺននាក់ទៀត។
ការប្ដូរទៅលេងនៅប្រេស៊ីលនេះហើយ បានធ្វើឱ្យក្រុមអាហ្សង់ទីនមិនពេញចិត្តនោះទេ។ ខ្សែប្រយុទ្ធ Sergio Aguero បាននិយាយបន្ទោសទៅខាង CONMEBOL ថាធ្វើអ្វីស្រេចតែចិត្ត ហើយសឹងតែ១ខែពួកគេប្ដូរចិត្តម្ដងទៅហើយ។ ការទៅលេងនៅប្រេស៊ីលនេះ នឹងធ្វើឡើងនៅក្រុងចំនួន៤ គឺ Rio de Janeiro, Brasilia, Goiania និង Cuiaba ៕