
- 2021-06-13 17:41:11
- បាល់ទាត់
បើកឆាក Copa America ប្រេស៊ីលលត់វ៉េណេស៊ុយអេឡា ៣-០ Neymar ធ្វើបានមួយគ្រាប់
- 2021-06-13 17:41:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឆាក Copa America ប្រេស៊ីលលត់វ៉េណេស៊ុយអេឡា ៣-០ Neymar ធ្វើបានមួយគ្រាប់
ចន្លោះមិនឃើញ
ក្រុមការពារតំណែងជើងឯកនិងជាម្ចាស់ផ្ទះប្រេស៊ីល បានយកឈ្នះយកឈ្នះ វ៉េណេស៊ុយអេឡា ស្រួលៗដោយលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកពានCopa America។
គ្រាប់ដំបូងសម្រាប់ប្រេស៊ីលធ្វើបានដោយខ្សែការពារ Marquinho នាទី២៣។ ឈានដល់វគ្គទី២នាទី៦៤ Neymar ជាអ្នករកបានគ្រាប់ទីពីរដោយបាល់ប៉េណាល់ទី មុនពេល Gabriel Barbosa សម្រេចបានគ្រាប់ទី៣នាទី៨៩។
កីឡាករនិងក្រុមការងារគ្រូរបស់វ៉េណេស៊ុយអេឡាចំនួន១២នាក់បានតេស្ដរកឃើញកូវីដ-១៩ មួយថ្ងៃមុនពេលការប្រកួតចាប់ផ្ដើមក្នុងពូល A។ កាត្តនេះហើយទើបធ្វើឲ្យវ៉េណេស៊ុយអេឡាមិនសូវមានបាល់លេង។ ក្នុងពូល A មានប្រេស៊ីល វ៉េណេស៊ុយអេឡា កូឡំប៊ី អេក្វាឌ័រនិងបេរ៉ូ៕