
- 2021-06-14 18:14:52
- បាល់ទាត់
Messi ទាត់ Free Kick ចូលស្អាតដូចផ្កា ក្នុងជំនួបអាហ្សង់ទីនជាមួយឈីលី
- 2021-06-14 18:14:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ទាត់ Free Kick ចូលស្អាតដូចផ្កា ក្នុងជំនួបអាហ្សង់ទីនជាមួយឈីលី
ចន្លោះមិនឃើញ
Lionel Messi បានទាត់ Free Kick បញ្ចូលទីយ៉ាងស្អាត ជួយអាហ្សង់ទីនប្រកួតស្មើគ្មា ១-១ ជាមួយសត្រូវចាស់ឈីលី ក្នុងពានរង្វាន់ Copa America។
ក្នុងការប្រកួត Messi នេះឯងជាអ្នករកគ្រាប់នាំមុខឲ្យអាហ្សង់ទីននៅនាទី៣៣។ ឈីលីមានឱកាសទាត់ប៉េណាល់ទីមួយគ្រាប់ទី៥៦ ប៉ុន្តែ Arturo Vidal ធ្វើមិនបានសម្រេច។ យ៉ាងណា បានមិត្តរូមក្រុម Eduardo Vargas រត់មកបន្ថែមបញ្ចូលទី ជួយឈីលីតាមស្មើ ១-១។
លទ្ធផល ១-១ បានបន្សល់ដល់ចប់ការប្រកួត ក្រុមទាំងពីរបានម្នាក់មួយពិន្ទុសម្រាប់ការប្រកួតដំបូងនៅពាន Copa America។ សម្រាប់ Messi នេះគឺជាគ្រាប់ទី៧៣ឲ្យអាហ្សង់ទីន៕