• 2021-06-15 01:50:08
  • បាល់ទាត់

​កីឡាករ​ភ្នំពេញ​ក្រោន​ម្នាក់​បាន​ជាសះស្បើយ​​ពី​កូវីដ​១៩​​ក្លឹប​សង្ឃឹម​នឹង​ជា​បន្តទៀត​ឆាប់ៗ​​

  • 2021-06-15 01:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្លឹប​ភ្នំពេញ​ក្រោនម្នាក់​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​១៩​វិញ​ហើយ ក្រោយ​សម្រាកព្យាបាល​​​ជិត​២​សប្ដាហ៍ ជា​មួយ​គ្នា​នោះ​ក្លឹប​សង្ឃឹម​ថា កីឡាករ​ដែល​កំពុង​សម្រាក​ព្យាបាល​នឹង​​បាន​ជាសះស្បើយ​​ជា​បន្តបន្ទាប់​ក្នុង​ពេល​ឆាប់ៗ​​។

​បើ​តាម​លោក កែវ សុខងន ​អ្នកចាត់ការ​​របស់ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​សង្ឃឹម​ថា កីឡាករ​ដែល​កំពុង​សម្រាក​ព្យាបាល​​ នឹង​ជា​សះស្បើយ​ជា​បន្តបន្ទាប់​ក្នុង​ពេល​ខាង​មុខ​នេះ​។ កីឡាករ​​របស់​ភ្នំពេញ​ក្រោន​មាន​ប៉ុន្មាន​នាក់​បាន​ឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ​លោក​សូម​​មិន​បញ្ជាក់​​ចំនួន​ឡើយ ប៉ុន្តែ​លោក​អាច​ប្រាប់​បាន​ថា កីឡាករ​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាលនៅ​ភ្នំពេញ​នេះ​ឯង​។

​ការ​ឆ្លង​ក្នុង​រង្វង់​កីឡាករ​​​នេះ​ជា​ការ​ប៉ះពាល់​យ៉ាង​​ខ្លាំង​​ដល់​ការ​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ហើយ​ក៏​អាច​ប៉ះ​ពាល់​កម្រិត​​​របស់​ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន​ដែល​កំពុង​តែ​ខ្លាំង​នេះ​ផង​ដែរ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់