/Football100/60cff99c99eee_1624242540_medium.jpg)
- 2021-06-20 19:34:46
- បាល់ទាត់
កីឡាករឈីលី ៦នាក់ ហៅនារីៗឡើងសណ្ឋាគារជប់លៀង អំឡុងប្រមូលផ្ដុំប្រកួត Copa
- 2021-06-20 19:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករឈីលី ៦នាក់ ហៅនារីៗឡើងសណ្ឋាគារជប់លៀង អំឡុងប្រមូលផ្ដុំប្រកួត Copa
ចន្លោះមិនឃើញ
កីឡាករក្រុមជម្រើសជាតិឈីលីដែលកំពុងប្រមូលផ្ដុំគ្នាដើម្បីត្រៀមប្រកួតពានរង្វាន់ Copa America នោះ ស្រាប់តែមានបែកធ្លាយរឿងមិនគួរឱ្យជឿបានកើតឡើង។
ប្រភពបានបញ្ជាក់ថាមានកីឡាករឈីលី៦នាក់ បានហៅនារីៗឡើងដល់បន្ទប់សណ្ឋាគារដើម្បីជបលៀង ខណៈដែលពួកគេកំពុងប្រមូលផ្ដុំត្រៀមប្រកួតពានរង្វាន់ Copa America ដែលប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ។ ប្រធានបច្ចេកទេសក្រុមជម្រើសជាតិឈីលី បានបញ្ជាក់ថានឹងពិន័យក្រុមកីឡាករទាំងនោះធ្ងន់ ហើយអាចនឹងបញ្ជូនពួកគេទៅស្រុកវិញថែមទៀត។
ត្បិតតែមិនឈីលីមិនបានបញ្ជាក់ច្បាស់ ប៉ុន្ដែប្រភពអាចដឹងបានថាកីឡាករដែលហៅនារីៗនោះមានដូចជា Jean Meneses, Arturo Vidal, Gary Medel, Pablo Galdames, Pablo Aranguiz និង Eduardo Vargas។ ខណៈដែលប៉ុន្មានថ្ងៃមុន ក៏មានកីឡាករឈីលី២នាក់ត្រូវពិន័យជាប្រាក់ផងដែរ ចំពោះការហៅជាងមកកាត់សក់នៅសណ្ឋាគារ៕