
- 2021-06-22 20:37:13
- បាល់ទាត់
របួសឥតល្ហែរ ពេលនេះ Dembele ត្រូវសម្រាកដល់៤ខែដោយសារវះកាត់ជង្គង់
- 2021-06-22 20:37:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួសឥតល្ហែរ ពេលនេះ Dembele ត្រូវសម្រាកដល់៤ខែដោយសារវះកាត់ជង្គង់
ចន្លោះមិនឃើញ
Ousmane Dembele ត្រូវសម្រាករយៈពេល៤ខែ និងត្រូវធ្វើការវះកាត់ជង្គង់ បន្ទាប់ពីមានរបួសពេលលេងឲ្យជម្រើសជាតិបារាំងនៅ Euro។
ខ្សែបម្រើប្រយុទ្ធរបស់ Barcelona រូបនេះមានបញ្ហារបួសជារឿយៗក្នុងរដូវកាលកន្លងទៅ។ ប៉ុន្តែដោយសារតែមើលឃើញពីភាពធូរប្រសើរនៃសុខភាព លោក Didier Deschamp បានសម្រចកោះហៅចូលជម្រើសជាតិដើម្បីជាផ្នែកមួយជួយក្រុម។
ប៉ុន្តែបន្ទាប់ពីលេងជាមួយហុងគ្រីបាន២៩នាទីកាលពីសប្ដាហ៍មុន Dembele ត្រូវបង្ខំចិត្តប្ដូរចេញ។ ប្រភពពីប្រទេសបារាំងឲ្យដឹងថា គេត្រូវទាមទារឲ្យមានការវះកាត់ជង្គង់ និងប្រឈមមុខសម្រាករហូតដល់ខែតុលា។
ការវះកាត់នឹងធ្វើឡើងនៅប្រទេសហ្វាំងឡង់ ព្រោះទីនោះ Dembele ធ្លាប់វះកាត់ពីរដងមកហើយក្នុងឆ្នាំ២០១៧និង២០២០៕