
- 2021-07-08 00:02:50
- បាល់ទាត់
តៀមស្រានៅអង់គ្លេសនឹងថែមម៉ោងដូចគ្នា ឲ្យតែប្រកួតផ្ដាច់ព្រ័ត្រលេងដល់ម៉ោងបន្ថែម
- 2021-07-08 00:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៀមស្រានៅអង់គ្លេសនឹងថែមម៉ោងដូចគ្នា ឲ្យតែប្រកួតផ្ដាច់ព្រ័ត្រលេងដល់ម៉ោងបន្ថែម
ចន្លោះមិនឃើញ
កន្លែងផឹកស៊ីនឹងអនុញ្ញាតឲ្យបើករហូតដល់ម៉ោង១១:១៥នាទីយប់នេះអង់គ្លេសសម្រាប់រាត្រីថ្ងៃអាទិត្យខាងមុខ ក្នុងករណីប្រកួតផ្ដាច់ព្រ័ត្រ Eruo លេងដល់ម៉ោងបន្ថែមនិងប៉េណាល់ទី។
នាយករដ្ឋមន្ត្រីរបស់អង់គ្លេសលោក Boris Johnson បានចុះហត្ថលេខាយល់ព្រមឲ្យបន្ថែមម៉ោងផឹកក្នុងសប្ដាហ៍នេះ នៅពេលដែលក្រុមជម្រើសជាតិអង់គ្លេសប្រកួតជាមួយអ៊ីតាលី។ ជំនួបរវាងក្រុមទាំងពីរនឹងត្រូវលេងនៅកីឡដ្ឋាន Wembley ចាប់ពីម៉ោង៨:០០នាទីយប់ (ម៉ោងនៅអង់គ្លេស)។
ជាទូទៅរៀងរាល់ថ្ងៃអាទិត្យ តាមហាងផឹកស៊ីនៅអង់គ្លេសត្រូវបិទនៅម៉ោង១០:៣០នាទី។ ប៉ុន្តែដើម្បីឲ្យអ្នកគាំទ្របាល់ទាត់អាចមើលដល់ចប់ក្នុងករណីបន្ថែមម៉ោង១៥នាទីពីរ និងប៉េណាល់ទីរដ្ឋបានអនុញ្ញាតឲ្យហាងបើកដល់ម៉ោង១១:១៥នាទី៕