• 2021-08-02 02:10:10
  • បាល់ទាត់

កីឡា​ការិនី​កាណាដា ​បាន​ពិន្ទុ ០.០ ​ក្នុង​កីឡា​មុជ​ទឹក ​ក្រោយ​ភ្លាត់​ខុស​បច្ចេកទេស

  • 2021-08-02 02:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី Pamela Ware ​របស់​ក្រុម​ជម្រើស​ជាតិ​កាណាដា ​បាន​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ បន្ទាប់​ពី​នាង​បាន​លោត​ខុស​បច្ចេកទេស ​បាន​ពិន្ទុ​ត្រឹម ០.០ ​ប៉ុណ្ណោះ។

​Ware ​ប្រកួត​ក្នុង​វិញ្ញាសា​មុជ​ទឹក​កម្ពស់​៣​ម៉ែត្រ ប៉ុន្តែ​នាង​បាន​បង្ក​កំហុស​អំឡុង​ពេល​លោត ដែល​ធ្វើ​ឱ្យ​នាង​មិន​ទទួល​បាន​ពិន្ទុ​ទាល់​តែ​សោះ​។ ​ការ​បង្ក​កំហុស​យ៉ាង​ធំ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​នាង​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត​ហើយ។ យ៉ាងណាមិញ ​កីឡា​ការិនី​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​ដែរ​ថា​កំហុស​តែងតែ​កើត​មាន​ឡើង​ជា​និច្ច​សម្រាប់​គ្រប់​គ្នា ប៉ុន្តែ​វា​បាន​កើត​លើ​រូប​នាង​ចំ​ពេល​ការ​ប្រកួត​សំខាន់​តែ​ម្ដង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​Ware ​ក៏​បញ្ជាក់​ថា​នឹង​មិន​បោះ​បង់​ឱកាស​ក្រោយ​ទៀត​ដែរ។

រំលឹក​ថា​មុន​កំហុស​របស់​កីឡា​ការិនី​កាណាដា​នេះ​កើត​ឡើង ​ក៏​មាន​កីឡា​ការិនី​មិចសិកូ​លោត​ក្នុង​វិញ្ញាសា​នេះ​ដែរ ​មាន​កំហុស​ដូច​គ្នា​ដែរ។ ដោយ​នាង​ទទួល​បាន​ពិន្ទុ ០.០ ​នេះ​ដូច​គ្នា៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់