/Football200/6109fd7533231_1628044620_medium.jpg)
- 2021-08-03 19:44:57
- បាល់ទាត់
អេស្ប៉ាញ ប៉ះប្រេស៊ីល ដណ្ដើមមេដាយមាសអូឡាំពិក
- 2021-08-03 19:44:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេស្ប៉ាញ ប៉ះប្រេស៊ីល ដណ្ដើមមេដាយមាសអូឡាំពិក
ចន្លោះមិនឃើញ
ក្រុម U23 អេស្ប៉ាញ និងត្រូវតតាំងជាមួយក្រុម U23 ប្រេស៊ីល ដើម្បីដណ្ដើមយកមេដាយមាសអូឡាំពិក២០២០នេះ ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រុមអេស្ប៉ាញ បានយកឈ្នះលើក្រុមម្ចាស់ផ្ទះជប៉ុន នៅម៉ោងបន្ថែម១៥នាទី២ដង។ ដោយ១គ្រាប់ជ័យជម្នះនោះ សម្រេចបានដោយខ្សែប្រយុទ្ធ Marcos Asensio នៅនាទី១១៥។ វាជាការបញ្ចប់ក្ដីស្រមៃរបស់ក្រុមជប៉ុនដើម្បីដណ្ដើមយកមេដាយមាសផងដែរក្នុងនាមជាក្រុមម្ចាស់ផ្ទះ។
ដោយឡែកបើងាកទៅមើលក្រុមប្រេស៊ីលវិញ ពិតជាស្វិតស្វាញមែនទែនជាមួយក្រុមមិចសិកូ។ ពួកគេសម្រុកគ្នាទៅវិញទៅមក រហូត១២០នាទីប៉ុន្តែមិនមានគ្រាប់បាល់នោះទេ។ ដោយការប្រកួតនេះសម្រេចដោយការទាត់ប៉េណាល់ទី១១ម៉ែត្រ។ ក្នុងនោះ ប្រេស៊ីល បានយកឈ្នះក្នុងលទ្ធផល ៤-១។
តាមលទ្ធផលនេះ ប្រេស៊ីល នឹងប៉ះជាមួយក្រុមអេស្ប៉ាញដើម្បីដណ្ដើមយកមេដាយមាស ស្របពេលក្រុមជប៉ុនវិញ នឹងប៉ះជាមួយក្រុមមិចសិកូដើម្បីដណ្ដើមយកមេដាយសំរឹទ្ធ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៦ខែសីហាឆ្នាំ២០២១ខាងមុខនេះ៕