
- 2021-08-04 18:47:22
- បាល់ទាត់
កីឡាករវ័យក្មេងឆ្នើមរបស់ Leicester សង្ស័យរបួសបាក់ជើង ក្នុងជំនួបមិត្តភាព
- 2021-08-04 18:47:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករវ័យក្មេងឆ្នើមរបស់ Leicester សង្ស័យរបួសបាក់ជើង ក្នុងជំនួបមិត្តភាព
ចន្លោះមិនឃើញ
Wesley Fofana ខ្សែការពាររបស់ក្លឹប Leicester City ត្រូវគេសង្ស័យថាបានរបួសបាក់ជើង អំឡុងពេលការប្រកួតមិត្តភាពកម្ដៅសាច់ដុំទល់នឹង Villarreal កាលពីយប់មិញ។
កីឡាករវ័យ២០ឆ្នាំសញ្ជាតិបារាំងបានរកការប៉ះទង្គិចឈូសជើងពីកីឡាករ Fer Nino របស់ Villarreal។ ដោយមិនអាចដើរបាន Fofana ត្រូវបានក្រុមគ្រូពេទ្យសែងចេញពីទីលាន ហើយត្រូវគេសង្ស័យថា របួសនេះទំនងជាបាក់ជើងផងដែរ។
Fofana ជាម្ចាស់ឈ្នះពានកីឡាករវ័យក្មេងឆ្នើមជាងគេប្រចាំរដូវកាលក្នុងក្រុម Leicester កាលពីរដូវកាលមុន បន្ទាប់ពីបង្ហាញទម្រង់លេងល្អនៅរដូវកាលដំបូង។ ក្នុងជំនួបកាលពីយប់មិញ Leicester បានយកឈ្នះ Villarreal ៣-២។
Leicester City ដែលជាម្ចាស់ពាន FA Cup រដូវកាលមុន នឹងត្រូវលេងជាមួយ Manchester City ដែលជាក្រុមជើងឯក Premier League ក្នុងពានបើករដូវកាល Community Shield នៅថ្ងៃសៅរ៍សប្ដាហ៍នេះ៕