• 2021-09-08 19:20:34
  • បាល់ទាត់

​​ស្រី​ៗ​ដែល​លួច​ Crush បុរស​​សង្ហា លឹម ពិសុទ្ធ ​អាច​មាន​​សង្ឃឹម​​ ព្រោះ​គេ​មិន​ទាន់​មាន​ម្ចាស់​បេះ​ដូង​ទេ

  • 2021-09-08 19:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បុរស​សង្ហា​​ លឹម ពិសុទ្ធ ​មិន​ទាន់​មាន​ម្ចាស់​បេះដូង​​នៅ​ឡើយ​ទេ ដូច្នេះ​​ស្រី​ៗ​ដែល​បាន​លួច​ Crush​ យុវជន​​ភ្នំពេញ​ក្រោន និង​​ជម្រើស​ជាតិ​រូប​នេះ​នៅ​អាច​មាន​សង្ឃឹម​។

​យុវជន​វ័យ​​២០​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​នៅ​ទេ​បង​ខ្ញុំ​មិន​ទាន់​មាន​ម្ចាស់​បេះដូង​ទេ។ តែ​ពេលនេះ​​ខ្ញុំ​កំពុង​រៀន​ហ្នឹង​ខ្ញុំ​មិន​ទាន់​ចង់​បាន​ទេ​គឺ​ខ្ញុំ​ចង់​ផ្ដោត​លើ​ការ​សិក្សា​សិន​»។ យុវជន​ដដែល​បន្ថែម​ថា ខ្លួន​បាន​រៀន​ចប់​ថ្នាក់​ទី​១២ និង​កំពុង​រៀបចំ​ដាក់​ពាក្យ​ចូល​វៀន​នៅ​សាលា​​ជាតិ​គ្រប់គ្រង​​។

ដើម​ឡើយ​​​យុវជនកើត​នៅ​​ភ្នំពេញ​រូប​នេះ​គ្រោង​ដាក់​ពក្យ​ចូល​រៀន​នៅ​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ដោយសារ​​កូវីត​ទើប​ត្រូវ​ពន្យារពេល​​រហូត​មក​ដល់​ពេល​នេះ។ រំលឹក​ថា ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​កម្ពុជា​​​រូប​នេះ​បាន​​​ជាប់ជម្រើស​ជាតិ​ម្ដង​ហើយ​កាល​ទៅ​លេង​នៅ​បារ៉ែន​​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup ហើយ​សម្រាប់​ជម្រើស​ជាតិ​ទល់​កោះហ្គាំ​​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ AFC Asian Cup ​ខែ​តុលា ខាង​មុខ​នេះ​គេ​ក៏ជា​បេក្ខភាព​ស្ថិត​ក្នុង​ការ​រំពឹង​ថា នឹង​បាន​ជាប់​​ដូច​គ្នា​។​

​លឹម ពិសុទ្ធ​ ​កើត​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០០១ ​ដោយ​ចូល​ហាត់​បាល់​ដំបូង​ជា​មួយ​យុវជន​​ភ្នំពេញ​ក្រោន​នៅ​អាយុ ១៣ ឆ្នាំ​ក្នុង​ឆ្នាំ​២០១៤។ ក្នុង​ការ​ចូល​ហាត់​ U13​ ​ជាមួយ​ក្រោន​នេះ​គេ​ក៏​បាន​ជាប់​ជម្រើសជាតិ​ U13 ក្រោយ​មក​​ដល់​ឆ្នាំ​២០១៥ ក៏​បាន​ជាប់​ជម្រើសជាតិ​ U14 ម្ដង​ទៀត​ ហើយ​​បច្ចុប្បន្ន​​ក៏​បាន​ជាប់​ជម្រើសជាតិ​ U19 ​ផង​ដែរ​។

​​ខ្សែ​ប្រយុទ្ធ​កំពុង​លេច​ធ្លោ​រូប​​​នេះ​​មាន​បង​ប្អូន​បង្កើត​ចំនួន​ ៤ នាក់​គេ​ជា​កូន​ទី​២ ក្នុង​គ្រួសារ ឪ​ពុក​របស់​គេ​​ឈ្មោះ លឹម វុទ្ធី ធ្វើ​ការ​ងារ​អង្គការ​មួយ​ ម្ដាយ​ឈ្មោះ ផុង រ៉ា ​​​មេផ្ទះ​។ ​​​​​យុវជន​រូប​នេះ​បាន​ចូល​​ហាត់​បាល់​ដំបូង​ដោយសារ​ឪពុក​របស់​គេ​មើល​ឃើញ​​ចេះ​លេង​​បាល់ និង​ចូល​ចិត្ត​លេង​បាល់​ក៏​ប្រាប់​ពូ​បង្កើត​របស់​គេ​ រស់ សំអឿន ​ឲ្យ​ទាក់​ទង​ក្លឹប​ភ្នំពេញ​ក្រោន​​ដើម្បី​ធ្វើតេស្ត​ឲ្យ​ចូល​ហាត់​តែ​ម្ដង៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់