/6139e4c7a8399_1631184060_medium.jpg)
- 2021-09-09 05:04:25
- បាល់ទាត់
Rooneyថា មាន Ronaldo ទីបំផុត Man Utd អាចប្រកួតប្រជែងយកពាន PL វិញហើយ
- 2021-09-09 05:04:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooneyថា មាន Ronaldo ទីបំផុត Man Utd អាចប្រកួតប្រជែងយកពាន PL វិញហើយ
ចន្លោះមិនឃើញ
Wayne Rooney វីរបុរស Manchester United បាននិយាយទៅកាន់សារព័ត៌មាន talkSPORT នៅក្នុងថ្ងៃនេះថា មានខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយទីបំផុតក្លឹបអង់គ្លេសនេះអាចប្រកួតប្រជែងយកពាន Premier League វិញនឹងគេបានហើយ។
Rooney បាននិយាយថា៖" តើ Ronaldo នឹងអាចជួយឲ្យក្លឹបប្រែប្រួលអីខ្លះ? បើតាមខ្ញុំគិតគឺធំធេងណាស់ គេនៅតែជាកំពូលកីឡាករមួយរូបនៅក្នុងពិភពលោកនេះ។ ដូចខ្ញុំគិតអញ្ចឹង ហើយក៏ដូចអ្នកទាំងអស់គ្នាឃើញរួចហើយ កាលពីប្រកួតតទល់នឹងអៀរឡង់ថ្ងៃមុន គេបានបង្ហាញឲ្យឃើញច្បាស់ហើយ នៅប៉ុន្មាននាទីចុងក្រោយនៃការប្រកួតប៉ុណ្ណោះ គេអាចគ្រាប់បាល់បានដល់ ២គ្រាប់ឯណោះ ២គ្រាប់ហ្នឹងគឺជួយឲ្យឈ្នះតែម្ដង អញ្ចឹងហើយចាំមើលទៅ គេនឹងជួយក្លឹបឲ្យប្រែប្រួលខ្លាំងនៅក្នុងលីគកំពូលអង់គ្លេសមួយហ្នឹង "។
អតីតកីឡាករ Man Utd នេះបន្តថា៖" ខ្ញុំគិតថាទីបំផុត Man Utd ត្រៀមខ្លួនរួចរាល់ហើយ នឹងការចូលរួមប្រកួតប្រជែងដណ្ដើមពានវិញហើយ ខ្ញុំមានអារម្មណ៍ថាពួកគេនឹងអាចធ្វើបាននៅក្នុងឆ្នាំនេះ។ Ronaldo គេនឹងកាន់តែក្លាយជាកំពូលកីឡាករ។ ខ្ញុំគិតថាគេនឹងបង្ហាញភាពដ៏អស្ចារ្យក្នុងរដូវកាល ហើយគេនឹងរកគ្រាប់បាល់បានច្រើន "។
Ronaldo ទើបតែចូលមកហ្វឹកហាត់ជាលើកដំបូងម្សិលមិញមិញនេះជាមួយ Man Utd ដោយគេរំពឹងថាកំពូលខ្សែប្រយុទ្ធរូបនេះនឹងចូលជួយការប្រកួតក្លឹបនេះចាប់ពីប្រកួតទល់នឹង Newcastle ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះទៅ៕