/61488ddd035ad_1632144840_medium.jpg)
- 2021-09-20 06:38:10
- បាល់ទាត់
មានដឹងអត់ De Gea ធ្លាប់ Save បាល់ប៉េណាំងទីប៉ុន្មានដង ក្នុងអាជីពជាអ្នកចាំទីរបស់ខ្លួន?
- 2021-09-20 06:38:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងអត់ De Gea ធ្លាប់ Save បាល់ប៉េណាំងទីប៉ុន្មានដង ក្នុងអាជីពជាអ្នកចាំទីរបស់ខ្លួន?
ចន្លោះមិនឃើញ
អ្នកចាំទីសញ្ជាតិអេស្ប៉ាញ David De Gea ត្រូវបានគេស្គាល់ឈ្មោះជាអ្នកចាំទីដ៏ឆ្នើមមួយរូបរបស់ក្លឹប Manchester United រហូតមក។ អ្នកចាំទីរូបនេះទើបតែចាប់បាល់ប៉េណាំងទីជាប់ម្ដងក្នុងប្រកួតចុងម៉ោងទល់នឹង West Ham យប់មិញដែលជាលទ្ធផលជួយក្លឹបឲ្យឈ្នះ ២-១ ក្នុងប្រកួត Premier League ។ ប៉ុន្តែប្រិយមិត្តទាំងអស់មានធ្លាប់ដឹងទេថាអ្នកចាំទីរូបនេះ ធ្លាប់សង្គ្រោះបាល់ប៉េណាំងទីដូចបែបនេះប៉ុន្មានដង ក្នុងអាជីពជាអ្នកចាំទីរបស់គេតាំងពីដើមមក?
មកទល់នឹងពេលនេះ អ្នកចាំទីរូបនេះបានចូលលេងប្រកួតទាំងឲ្យក្លឹប និងក្រុមជម្រើសជាតិសរុបបាន៦១១ប្រកួត ដោយនៅក្នុងធ្លាប់ចាប់បាល់ប៉េណាំងទី៦៥ដង ប៉ុន្តែក្នុងនោះសង្គ្រោះជាប់បានតែ១២ដងក្នុងកំឡុងពេលលេងឲ្យ Atletico ៥ដង ក្រុមជម្រើសជាតិអេស្ប៉ាញ ១ដង និង Man Utd ៦ដង រីឯចាប់មិបាល់ប៉េណាំងទីនេះមិនជាប់វិញរហូតដល់ ៥៣ដងឯណោះ។
De Gea បានចូលមកក្នុងអាជីពបាល់ទាត់ក្រុមឈុតធំក្នុងវ័យ១៧ឆ្នាំ ដោយបានមកលេងឲ្យនៅក្នុងតួនាទីជាអ្នកចាំទីចាប់តាំងពីឆ្នាំ២០០៨មក អោយក្លឹប Atelicto Madrid និងនៅនៅឆ្នាំ២០១១ បានមកមកលេងនៅ Man Utd នេះ។
ការចាប់បាល់ប៉េណាំងទីជាប់នៅក្នុងប្រកួតយប់មិញនេះជាការចាប់បាល់ប៉េណាំងទីនេះជាប់លើកដំបូងនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕