/615af92cd60d8_1633351980_medium.jpg)
- 2021-10-04 05:55:11
- បាល់ទាត់
កូន Rooney ស៊ុតចូល៤គ្រាប់ឲ្យ Man Utd តទល់នឹង Liverpool ក្នុងប្រកួតឈុត U12
- 2021-10-04 05:55:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូន Rooney ស៊ុតចូល៤គ្រាប់ឲ្យ Man Utd តទល់នឹង Liverpool ក្នុងប្រកួតឈុត U12
ចន្លោះមិនឃើញ
ខ្សែបម្រើ Kai Rooney ដែលជាកូនប្រុសបង្កើតរបស់កំពូលកីឡាករ Wayne Rooney និងជាកីឡាករក្នុងឈុតថ្នាលអាយុក្រោម ១២ឆ្នាំ របស់ក្លឹប Manchester United បានស៊ុត៤គ្រាប់ជួយក្រុមរបស់ខ្លួនក្នុងប្រកួតតទល់នឹងឈុតថ្នាលអាយុក្រោម ១២ឆ្នាំ របស់ក្លឹប Liverppol កាលពីពេលថ្មីៗនេះ។
ទោះជា Rooney Jr ខំស៊ុតចូល៤គ្រាប់ជួយក្រុមយ៉ាងណាក្ដី ប៉ុន្តែលទ្ធផលចុងក្រោយខាង Liverpool អ្នកឈ្នះដដែលក្នុងលទ្ធផល ៤ទល់នឹង ៥។
យ៉ាងណាក្ដីបើតាមការចុះផ្សាយរបស់ Daily Mail នេះមិនមែនជាលើកទីមួយទេដែលកូនប្រុសរបស់ Rooney រូបនេះបានស៊ុតចូលច្រើនគ្រាប់ជួយក្រុមបែបនេះ ដោយកីឡាករវ័យ១២ឆ្នាំរូបនេះក៏ធ្លាប់ស៊ុតចូល៣គ្រាប់ និង Assist ៣ដងក្នុងប្រកួតតទល់នឹងក្រុម Stoke កាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅនេះផងដែរ។
គួរបញ្ជាក់ផងដែរថា Kai Rooney បានចុះកុងត្រាលេងឲ្យឈុតថ្នាលអាយុក្រោម១២ឆ្នាំ របស់ Man Utd តាំងពីខែធ្នូ ឆ្នាំ២០២០កន្លងមក ដោយ Wayne Rooney បានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួននាពេលនោះផងដែរថា គេមានមោទនភាពយ៉ាងខ្លាំងដែលបានកូនប្រុសរបស់ខ្លួនមកលេងនៅទីនេះ និងណែនាំឲ្យកូនខ្លួនខិតឲ្យខ្លាំងទៀត៕