
- 2021-10-11 07:18:23
- បាល់ទាត់
កាន់តែទំនើបក្លឹបបាល់ទាត់នៅកម្ពុជាឥលូវបង្កើតឲ្យមានកាតសមាជិក.
- 2021-10-11 07:18:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែទំនើបក្លឹបបាល់ទាត់នៅកម្ពុជាឥលូវបង្កើតឲ្យមានកាតសមាជិក.
ចន្លោះមិនឃើញ
កាន់តែទំនើបមួយជំហានទៀតហើយ ក្លឹបបាល់ទាត់វិសាខា ប្រកាសពីការបង្កើតឲ្យប្រើប្រាស់កាតសមាជិករបស់ក្លឹបផ្ទាល់ និងផ្ដល់ភាពងាយស្រួលច្រើនដល់អ្នកគាំទ្រខ្លួនក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
នេះបើតាមការប្រកាសផ្លូវការរបស់ក្លឹបបាល់ទាត់វិសាខា ឥលូវនេះក្លឹបមានការបង្កើតឲ្យមានជាការប្រើប្រាស់កាតសមាជិកផ្ទាល់ហើយចាប់ពីពេលនេះតទៅ។ កាតសមាជិកអាចហៅបានទៀតថា The Warrior Card។
កាត់នេះដែរមានផ្ដល់ប្រយោជន៍ដូចជា ដកប្រាក់បានគ្រប់ម៉ាស៊ីន ATM ដែលមានស្លាកសញ្ញា Union Pay។ លើសពីនេះទៀតអាចទូទាត់សាច់ប្រាក់ ទិញទំនិញតាមប្រព័ន្ធអនឡាញដែលទទួលបានការបញ្ចុះតម្លៃជាច្រើនរបស់ហាងដែលជាដៃគូរបស់ក្លឹបផងដែរ។
រំលឹកដែរថា ក្លឹបបាល់ទាត់វិសាខា ជាក្លឹបទី១ ហើយនៅកម្ពុជាដែលបង្កើតឲ្យមានជាកាតសមាជិកបែបនេះដល់ក្រុមអ្នកគាំទ្រ។ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់អាចទាញយកកម្មវិធី Visakha FC app តាមរយៈ Play store និង App Store៕