• 2021-10-17 19:12:36
  • បាល់ទះ

មិនធម្មតា! វឿន វាសនា ឈ្នះ​ពានរង្វាន​់​ឯកត្តជន៣ម្នាក់ឯង

  • 2021-10-17 19:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះ Special Volleyball Challenge បានបិទបញ្ចប់ហើយកាលពីថ្ងៃទី១៧ ខែត​ុលា ឆ្នាំ​២០២១ ដោយ​សមាគមន៍បាល់ទះវិសាខាជា​ក្រុម​ឈ្នះ​ជើងឯក ក្រោយបំពាក់ PS Concrete ២ សិត ០ ខណៈ​ វឿន វាសនា ឈ្នះ​ពានរង្វាន់ឯកត្តជនដល់ទៅ៣ម្នាក់​ឯង។

កីឡាករ វឿន វាសនា

ពានរង្វាន់ដែលស្មាត់ធំរបស់​វិសាខា​មានដើមកំណើតមកពីខេត្តបាត់ដំបងទទួលបានមាន ពានកីឡាករវាយប្រយុទ្ធល្អជាងគេ ពានកីឡាករធ្វើរនាំងល្អជាងគេ និងពានរង្វាន់កីឡាករឆ្នើម។

ក្រៅពី វឿន វាសនា កីឡាករវិសាខាពីររូបទៀត​ សួន ចាន់ណារ៉ូ និង សឿន ហេង ឈ្នះ​​ពានរង្វាន់ម្នាក់​មួយគឺ អ្នកលើកល្អជាងគេ និងអ្នកវាយសេវាល្អជាងគេ ចំណែកស្មាត់​មក​ពី​ក្លឹបក្រសួងមហាផ្ទៃ ធី ម៉េងហួង ក៏ទទួលបានពានកីឡាករវាយសេវាល្អជាងគេមួយ​ដែរ។

ចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់នេះបានទៅលើក្រុម PS Concrete និងលេខ៣បានលើក្រុមក្រសួងមហាផ្ទៃ។ ដោយឡែកក្រុមអធិរាជប្រអប់ ​ឈ្នះពានរង្វាន់ក្រុមលេងដោយយុត្តិធម៌។

ក្រុម​ជើងឯក​ទទួល​បាន​ទឹកប្រាក់១០លាន​រៀល ជើង​ឯក​រង​ទទួល​បាន​ ៨លាន​រៀល និង​លេខ​៣​ទទួល​បាន​៦​លាន​រៀល ចំណែក​អ្នក​ឈ្នះ​ពានរង្វាន់​ឯកត្តជននីមួយៗ​ ​​ទទួល​បានទឹកប្រាក់​លើក​ទឹកចិត្ត៤០ម៉ឺន​រៀល។

គួរបញ្ជាក់​ថា ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Special Volleyball Challenge 2021 មាន​ក្រុម​ចំនួន​១១​ចូល​រួម​ ដោយ​បែង​ចែឺក​ជា​២​ពូល ហើយ​ការ​ប្រកួត​បាន​ចាប់​ពី​ថ្ងៃ​ទី ​២៤​ កញ្ញា ដល់​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២១៕

លទ្ធផល
ក្រុមលេខ​២ លេខ​១ និង​លេខ​៣
ក្រុម​លេខ​១
ក្រុម​លេខ​២
ក្រុុម​លេខ​៣

រូបភាព​ផ្ដល់​ជូន​ដោយ​ Special Volleyball Challenge

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់