
- 2021-10-17 19:51:05
- បាល់ទាត់
Zidane ថា កីឡាករម្នាក់នេះពិតជាសមឈ្នះ Ballon d’Or ណាស់
- 2021-10-17 19:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ថា កីឡាករម្នាក់នេះពិតជាសមឈ្នះ Ballon d’Or ណាស់
ចន្លោះមិនឃើញ
អ្នកចាត់ការ Zinedine Zidane បាននិយាយថា ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Karim Benzeman ពិតជាស័ក្ដិសមទទួលបានពាន Ballon d’Or នៅឆ្នាំនេះណាស់។
Zidane គឺជាផ្នែកមួយជួយឲ្យ Benzema កើនទម្រង់លេងជាច្រើនឆ្នាំមកនេះ ដោយសារតែពួកគេធ្លាប់ធ្វើការជាមួយគ្នានៅ Madrid។ Zidane ក៏ធ្លាប់ឈ្នះពាន Ballon d’Or ម្ដងដែរកាលពីឆ្នាំ១៩៩៨ ហើយសង្ឃឹមថា Benzema នឹងក្លាយជាកីឡាករបារាំងម្នាក់ទៀតដែលបានគ្រងពានសម្រាប់បុគ្គលមួយនេះ។
ថ្លែងប្រាប់សារព័ត៌មានលោក Zidane បាននិយាយថា៖ "Karim កំពុងស្ថិតក្នុងទម្រង់លេងល្អ។ខ្ញុំនឹងឲ្យពាន Ballon d’Or ទៅគេ។ គេសមនឹងទទួលបានវា ព្រោះគេជាកីឡាករពូកែម្នាក់។ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានធ្វើជាគ្រូរបស់គេ។ គេដឹងគ្រប់យ៉ាងអ្វីដែលត្រូវធ្វើក្នុងទីលាន។ គេនៅលើបេក្ខភាពគ្រប់គ្នា"។
បេក្ខភាព៥នាក់ដែលគេសង្ឃឹមថានឹងអាចឈ្នះពាន Ballon d’Or ឆ្នាំនេះមាន Lionel Messi, Robert Lewandowski, Jorginho, N'Golo Kante និង Karim Benzeman៕